បង្កើតសមាគមអ្នកច្បាប់អន្តរជាតិវៀតណាម

បង្កើតសមាគមអ្នកច្បាប់អន្តរជាតិវៀតណាម - ảnh 1
ទិដ្ឋភាពនៃពិធី

(VOVworld)-នាព្រឹកថ្ងៃទី១៧កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការចលនាបង្កើត
 សមាគមច្បាប់អន្តរជាតិវៀតណាម បានរៀបចំមហាសន្និបាតលើកទី១ អាណត្តិ
២០១៦ -២០២១។​នៅក្នុងមហាសន្និបាតនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានប្រកាស
និងប្រ គល់សេចក្តីសម្រេចចិត្តស្តីពីការអនុញត្តបង្កើតសមាគមអ្នកច្បាប់អន្តរជាតិ
វៀតណាម សម្រាប់គណៈកម្មាធិការចលនាបង្កើតសមាគម។ តាមនោះ សមាគម
ច្បាប់អន្តរជាតិ វៀតណាមជាអង្គការសង្គម-អាជីព បានចាត់ចែងនិងធ្វើសកម្មភាព
តាមលក្ខន្តិកៈដែល បានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុម័ត។ ថ្លែងមតិនៅទីនេះ ឧប
នាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានសំណូមពរថា សមាគមច្បាប់អន្តរជាតិ
វៀតណាម ត្រូវបង្កើត ឡើងវេទិកាដែលប្រមូលផ្តុំអ្នកប្រាជ្ញ អ្នកគ្រប់គ្រងនិងប្រតិបត្តិ
ច្បាប់ ព្រមទាំងរៀបចំ សកម្មភាពប្រកបដោយប្រសិទ្ធិភាព សំដៅផ្សព្វផ្សាយ បណ្តុះ
បណ្តាល និងស្រាវជ្រាវ ច្បាប់អន្តរជាតិបំរើការធ្វើសមាហរណកម្មក៏ដូចជាតម្រូវការ
ផ្សេងៗរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ