បង្កើតឡើងវិញតាមបណ្តាញអិនធឺរណែតនូវដំណើរ ក្រុមនាវាគ្មានលេខ

(VOVWORLD) - នៅលើគេហទំព័រ http://doantaukhongso.vn/ ដំណើរអនឡាញមួយដែលមានចំណងជើងថា "ដើរតាមដាននៃផ្លូវហូជីមិញលើសមុទ្រ" នឹងបង្ហាញឡើងវិញ ដំណើរជាក់ស្តែងនៃក្រុមនាវា "គ្មានលេខ" នៅលើផ្លូវហូជីមិញនៅលើសមុទ្រ។ 

នៅពេលចូលទៅកាន់គេហទំព័រ អ្នកទស្សនានឹងត្រូវបានផ្តល់ព័ត៌មាន និងរូបភាពនៃទីកន្លែងដែលធ្លាប់ជាកន្លែងចុះចតរបស់នាវា "គ្មានលេខ" ក្នុងអំឡុងពេល ១៤ឆ្នាំ បំពេញបេសកកម្មផ្តល់ជំនួយសម្រាប់សមរភូមិភាគខាងត្បូង (ពីឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៧៥)។ នេះជាសកម្មភាពមួយក្នុងចំនោមសកម្មភាពរួមរបស់សម្ព័ន្ធយុវជនមជ្ឈិមនៅទីក្រុង Hai Phong និងគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃទិវាបើកផ្លូវសមុទ្រហូជីមិញ (២៣ តុលា ១៩៦១-២៣ តុលា ២០២១) ដោយប្រធានបទ "៦០ឆ្នាំ - រឿងព្រេងនៃផ្លូវហូជីមិញនៅសមុទ្រ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ