បង្កើនកិច្ចសហការរវាងរណសិរ្សមាតុភូមិនៃប្រទេសទាំង២វៀតណាមនិងឡាវ

បង្កើនកិច្ចសហការរវាងរណសិរ្សមាតុភូមិនៃប្រទេសទាំង២វៀតណាមនិងឡាវ - ảnh 1

(VOVworld) - នារសៀលថ្ងៃទី១៥ កក្កដា នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មា
ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បាន ទទួលជួប
សន្ទនាជាមួយលោក Tong Gio Tho អនុប្រធានអចិន្ត្រៃគណៈកម្មា ធិការមជ្ឈឹមរណ
សិរ្សឡាវកសាងប្រទេសជាតិ។នៅទីនេះ លោក Nguyen Thien Nhan មានគោលបំ
ណងឲ្យស្ថានប័នរណសិរ្សវៀតណាមនិងឡាវបង្កើនការផ្លាស់ប្ដូរ បទពិសោធន៍ក្នុង
ការបណ្ដុះបណ្ដាលកម្មាភិបាល ផ្លាស់ប្ដូរថ្មីវិធីសាស្ត្រធ្វើសកម្ម ភាពនាពេលខាង
មុខ។លោកក៏បានសង្កត់ធ្ងន់ដែរថា គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀត
ណាមនឹងខំប្រឹងប្រែង ធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីអប់រំ ឃោសនាសំរាប់ជំនាន់
វ័យក្មេងអំពីចំណងសាមគ្គីភាពពិសេស ទំនាក់ទំនងមិត្ត ភាពសហប្រតិបតិ្តការលើ
គ្រប់ជ្រុងជ្រោយរវាងបក្សទាំង២ រដ្ឋទាំង២និងប្រជាជន នៃប្រទេសទាំង២។

រីឯលោក Tong Gio Tho បានអះអាងថា នឹងប្ដេជ្ញាចិត្តពូនជ្រុំឲ្យចំណងសាមគ្គីភាព
ពិសេស ទំនាក់ទំនងមិត្តភាពស្មោះសរនិងកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុង
ជ្រោយរវាងបក្សទាំង២ រដ្ឋទាំង២និងប្រជាជននៃប្រទេសទាំង២ស្ថិត ស្ថិរចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ