បង្កើនកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងក្រូអាត

(VOVWORLD) - នាថ្ងៃទី ១១ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅក្រូអាត អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបពិភាក្សា ការងារជាមួយនាយករដ្ឋមន្ត្រីក្រូអាត លោក Andrej Plenkovic។

បង្កើនកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងក្រូអាត - ảnh 1នាយករដ្ឋមន្ត្រីក្រូអាត លោក Andrej Plenkovic ទទួលស្វាគមន៍អនុប្រធានរដ្ឋវៀតណាម
លោកស្រី Vo Thi Anh Xuan។ រូបថត៖ VNA
នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានឯកភាពពិចារណាលើការ បង្កើតយន្តការសហប្រតិបត្តិការអន្តររដ្ឋាភិបាល ដាក់ពង្រាយគម្រោងសហប្រតិបត្តិការ លើវិស័យសក្តានុពលនានាដូចជា នាវាចរណ៍ ការដឹកជញ្ជូន ឧស្សាហកម្មធុនស្រាល ថាមពលស្អាត បច្ចេកវិទ្យាព័ត៌មាន នវានុវត្តភាព... ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្ម ទ្វេភាគីឡើងដល់ ២០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៥។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការកំពង់ផែសមុទ្រ ឲ្យក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់ទំនិញរវាងតំបន់អាស៊ាននិងអឺរ៉ុប ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល ការងារ វប្បធម៌ កីឡា និងទេសចរណ៍ក្នុងបរិបទដែលក្រូអាតកំពុងត្រៀមខ្លួនចូលរួមតំបន់ធ្វើដំណើរដោយសេរី Schengen និងតំបន់ចាយប្រាក់អឺរ៉ូចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
ពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានឯកភាពគ្នាថា បណ្ដា បញ្ហាចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពគោលការណ៍ ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃបណ្ដាប្រទេស។
បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសក្រូអាត នៅរសៀលថ្ងៃទី១១ ខែតុលា អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានចាកចេញពីក្រូអាត ធ្វើ ដំណើរទៅកាន់ប្រទេសកាហ្សាក់ស្ថាន ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៦ ស្តីពីការ សម្របសម្រួលសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ