បង្កើនកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការអាស៊ានប្រចាំទីក្រុងឡាអេជាមួយប្រទេសសាមី

(VOVWORLD) -នាថ្ងៃទី២៥មិថុនា នៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុងឡាអេប្រទេសហូឡង់ គណៈកម្មការអាស៊ានប្រចាំទីក្រុងឡាអេ (ECTH) បានបើកកិច្ចប្រជុំប្រចាំខែមិថុនាឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ប្រធានគណៈកម្មការ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ហូឡង់ លោកស្រី Ngo Thi Hoa។ 
បង្កើនកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការអាស៊ានប្រចាំទីក្រុងឡាអេជាមួយប្រទេសសាមី - ảnh 1ប្រធានគណៈកម្មការ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ហូឡង់ លោកស្រី Ngo Thi Hoa អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយតំណាងចូលរួមកិច្ចប្រជុំ

ចូលរួមក្នុងកិច្ចប្រជុំនេះមានវត្តមានឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងថៃ រួមទាំងក្រុមការងាររបស់ ECTHផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតទាំងអស់បានពិភាក្សាអំពីសកម្មភាពសំខាន់ៗរបស់ ACTH ក្នុងត្រីមាសទី៣ ក្នុងនោះមានសកម្មភាពផ្សព្វផ្សាយអំពីអាស៊ានទៅកាន់មជ្ឈដ្ឋានអ្នកប្រាជ្ញនិងមជ្ឈដ្ឋាននានានៅប្រទេសសាមី ជាពិសេសគឺសិក្ខាសាលាស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងផលប៉ះពាល់លើការអភិវឌ្ឍរបស់អាស៊ាន ឱកាសសម្រាប់សហភាពអឺរ៉ុបនិងហូឡង់រួមទាំងការត្រៀមរៀបចំពិធីបង្ហូតទង់អាស៊ានថ្ងៃទី៨សីហាខាងមុខផងដែរ។

ក្រៅពីនោះ អង្គប្រជុំបានពិភាក្សាអំពីសភាពការណ៍លើពិភពលោក តំបន់និងសម្រាប់ប្រទេស ហូឡង់ផ្ទាល់ ជាពិសេសគឺបម្រែបម្រួលរបស់ទ្វីបអឺរ៉ុប បញ្ហាសន្តិសុខក្រៅប្រពៃណីដូចជា ជនអន្តោប្រវែសន៍ ជម្លោះផលប្រយោជន៍នានា បញ្ហាសមុទ្រខាងកើតនិងវិធានការទប់ទល់របស់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ