បង្កើនកិច្ចសហប្រតិបត្តិការរវាងគណៈលេខាធិការដ្ឋានងាស៊ាន ជាមួយគណៈលេខាធិការដ្ឋានអង្គ

(VOVworld)-នៅទីស្នាក់ការគណៈលេខាធិការដ្ឋាន សមាគមបណ្តាប្រជាជាតិនៅ អាស៊ី អាគ្លេយ៌(អាស៊ាន) នៅ Jakarta ឥណ្ឌូនេស៊ី ទើបនឹងប្រព្រឹត្ត ទៅការជួបសន្ទនារវាង គណៈលេខាធិការដ្ឋានអាស៊ាន ជាមួយគណៈលេខាធិការដ្ឋានអង្គការ សហប្រជាជាតិ សំដៅជំរុញទំនាក់ទំនងដៃគួលើគ្រប់វិស័យរវាងភាគី ទាំងពីរ។ សេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ៨កុម្ភៈរបស់ គណៈលេខាធិការដ្ឋានអាស៊ាន ឲ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរ បែបផែនធ្វើការរបស់គណៈលេខាធិការដ្ឋាន និងរបៀបរួមផ្សំអនុវត្ត សេចក្តីថ្លែងការរួម ស្តីអំពីទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងASEAN ជាមួយអង្គការសហប្រជាជាតិ។ ភាគីទាំងពីរក៏បានឯកភាពថា បង្កើនកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាសិក្ខាសាលា អាស៊ានជាមួយអង្គការសហប្រជាជាតិ អំពីប្រធានបទទាក់ទិន ជាច្រើនដូចជា ការទូតបង្ការ សម្រុះសម្រួល និងរក្សាសន្តិភាព កសាងសន្តិភាព បន្ទាប់ពីមានជំលោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ