បង្កើនកិច្ចសហប្រតិបតិ្តការរវាងទីក្រុងហូជីមិញជាមួយតំបន់នានានៃរុស្ស៊ី

(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនៅវៀតណាម នាថ្ងៃទី៧ មេសា គណៈ ប្រតិភូជាន់ខ្ពស់សហព័ន្ធរុស្ស៊ីដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Dmitry Medvedev បានទៅកាន់ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។ថ្លែងមតិនៅជំនួបសន្ទនា
លោក Le Hoang Quan ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់
ធ្ងន់ថា ទីក្រុងហូជីមិញ នឹងធ្វើអស់ពីកម្លាំងកាយចិត្ត រួមជាមួយប្រជាជនវៀតណាម បន្តពូនជ្រុំស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ជាពិសេសរវាង វៀតណាមនិងរុស្ស៊ី។លោកបានឲ្យដឹងថែមទៀតថា នាបច្បុប្បន្ន កិច្ចសហប្រតិបតិ្ត
ការ រវាងទីក្រុងហូជីមិញជាមួយតំបន់នានារបស់រុស្ស៊ីកំពុងដំណើរការប្រកបដោយ
ប្រសិទ្ធភាព​។តំលៃប្រាក់ពាណិជ្ជកម្មរវាងទីក្រុងហូជីមិញជាមួយដៃគូនៃរុស្ស៊ីទទួល
បាន៣០០ លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៤។
បង្កើនកិច្ចសហប្រតិបតិ្តការរវាងទីក្រុងហូជីមិញជាមួយតំបន់នានានៃរុស្ស៊ី - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Hoang Quan (ខាងឆ្វេង)
ទទួលលោកនាយករដ្ឋមន្រ្តី Dmitry Medvedev (រូបថត៖កាសែត Tuoitre)

រីឯខ្លួនវិញ លោក Dmitry Medvedev បានសម្ដែងសេចក្ដីសង្ឃឹមថា កិច្ចសហប្រតិបតិ្ត ការរវាងបណ្ដាតំបន់នៃប្រទេសទាំង២បន្តអភិវឌ្ឍន៍ ព្រមទាំងអញ្ជើញក្រុមហ៊ុននានា នៃទីក្រុងហូជីមិញចូលរួមអភិវឌ្ឍន៍បណ្ដាគំរោងការណ៍នៅរុស្ស៊ី ជាពិសេសគឺនៅ
តំបន់ចុងបូព៌ា។ នាថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Dmitry Medvedev បានទៅទស្ស
នាសាលប្រជុំ Thong Nhat ចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-រុស្ស៊ី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ