បង្កើនកិច្ចសហប្រតិបត្តិការរវាងសមាគមអ្នកពិការភ្នែកនិងបណ្តាអង្គការក្រៅរដ្ឋាភិបាល

(VOVworld)-សិក្ខាសាលា បង្កើនកិច្ចសហប្រតិបត្តិការរវាងសមាគមអ្នកពិការភ្នែក
ជាមួយបណ្តាអង្គការក្រៅរដ្ឋាភិបាលបានប្រព្រឹត្តទៅនាថ្ងៃទី១៦ មិថុនានៅទីក្រុង
ហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានសមាគមអ្នកពិការភ្នែក វៀតណាម លោក
Cao Van Thanh មានបំណងថា ការរួមចំណែករបស់អង្គការ អន្តរជាតិក្នុងនិងក្រៅ
ប្រទេស បង្កលក្ខណៈងាយស្រួលឲ្យសមាគមអ្នកពិការភ្នែក វៀតណាមធ្វើសកម្ម
ភាពល្អជាង នាំមកជីវភាពរស់នៅល្អប្រសើជាងសម្រាប់ជន ពិការភ្នែក។ លោក
ស្រី Le Tuyet Nhung អនុប្រធាននាយកដ្ឋានគាំពាសង្គម នៃ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានអះអាងថា រដ្ឋាភិបាល មានគោល
នយោបាយ និងសកម្មភាពយកចិត្តទុកដាក់ជាច្រើន ក្នុងការលើក កំពស់ជីវ
ភាពរស់នៅសម្រាប់ជនពិការនិយាយរួមនិងជនពិការផ្នែកនិយាយដោយ ឡែក ព្រមទាំងបង្កលក្ខណៈងាយសម្រួលសម្រាប់អង្គការក្រៅរដ្ឋាភិបាល ក្នុង សកម្មភាពជួយឧបត្ថម្ភជនពិការ។ នាពេលខាងមុខ វៀតណាមនឹងធ្វើពហុបែប អំពីបែបផែនអភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់ជនពិការភ្នែក សិក្សារៀនសូត្ររូបសណ្ឋាន ថែទាំសុខភាពជនពិការភ្នែករបស់បណ្តាអង្គការក្រៅរដ្ឋាភិបាលនិងប្រទេសមួយ ចំនួនលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ