បង្កើនកិច្ចសហប្រតិបតិ្តការរវាងសហជីពវៀតណាមនិងព័រទុយហ្គាល់

(VOVworld) - នារសៀលថ្ងៃទី៦ កក្កដា នៅរដ្ឋធានីហាណូយ ប្រធានអគ្គសម្ព័ន្ធ
ពលករវៀតណាមលោក Dang Ngoc Tung បានជួបចរចារជាមួយអគ្គលេខាធិការ
អគ្គសម្ព័ន្ធពលករព័រទុយហ្គាល់លោក Armenio Carlos។នៅទីនេះ​ ភាគីទាំង២បាន
អះអាងថា នឹងបន្តបង្កើននិងជំរុញខ្លាំងថែមទៀតទំនាក់ទំនងមិត្តភាពកិច្ចសហ
ប្រតិបតិ្តការ។លោក Dang Ngoc Tung បានឲ្យដឹងថា ដោយមានគោលមាគ៌ាធ្វើ
សមាហរណកម្មអន្តរជាតិ សហជីពវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាចំពោះ
ការអភិវឌ្ឍន៍សមាជិក សហជីពមូលដ្ឋាន ជាពិសេសគឺនៅក្នុងតំបន់ សេដ្ឋកិច្ចក្រៅ
រដ្ឋ។លោក Dang Ngoc Tung សុំឲ្យភាគីទាំង២ជា រៀងរាល់ឆ្នាំបង្កើនការផ្លាស់ប្ដូរ
គណៈប្រតិភូដើម្បីចែករំលែកព័ត៌មានស្ដីពីស្ថានភាពពលករនិងសហជីព ព្រម
ទាំងគាំទ្រគ្នាទៅវិញទៅមកលើវេទិការអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ