បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការរណសិរ្សនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា

បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការរណសិរ្សនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា - ảnh 1
បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការរណសិរ្សនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា (VOV)

        Vovworld-ប្រជាជនវៀតណាមសប្បាយរីករាយនិងមោទនភាពអំពីទំនាក់​
ទំនង​សាមគ្គីភាពមិត្តភាពរវាងប្រជាជនវៀតណាម-កម្ពុជា អង្គការរណសិរ្ស​នៃ​
ប្រទេសទាំងពីរ​បានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ នោះជាការអះអាង​
របស់ប្រធានគណៈ​កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងជាឧបនាយក​
រដ្ឋមន្ត្រីលោក Nguyen Thien Nhan នៅពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូ​ជាន់ខ្ពស់ក្រុមប្រឹក្សាជាតិ​រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុប្រទេសកម្ពុជាដឹកនាំ
ដោយប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការក្រុមប្រឹក្សាលោកមិនឃិន។ មុន
នោះនៅ​កិច្ចចរចាររវាងគណៈប្រតិភូជាន់​ខ្ពស់​រណសិរ្សមាតុភូមិវៀតណាមនិង
ក្រុមប្រឹក្សា​ជាតិរណសិរ្សសាមគ្គីភាពអភិវឌ្ឍន៍មាតុ​ប្រទេសកម្ពុជា អនុប្រធាន
គណៈកម្មាធិការ​មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Vu Trong Kim បាន
អះអាងថា វៀត​ណាមជានិច្ចកាលគោរពនិងលៃទុកអាទិភាពជួរមុខ​ឲ្យការ​ពង្រឹង
និងពង្រីកទំនាក់ទំនងជិតខាងល្អមិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើ​គ្រប់
វិស័យចីរភាពយូ​រ​អង្វែង​វៀតណាម-កម្ពុជាដើម្បីផលប្រយោជន៍របស់ប្រជាជននៃ​
ប្រទេស​ទាំងពីរ ដើម្បីសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់
និង​ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ