បង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយអង់គ្លេសនិងឥណ្ឌា

បង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយអង់គ្លេសនិងឥណ្ឌា - ảnh 1
បង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយអង់គ្លេសនិងឥណ្ឌា (vietnamplus.vn)

        Vovworld-រដ្ឋាភិបាលអង់គ្លេសសន្យាបង្កើនថែមទៀតទំនាក់ទំនងជាមួយ​
អាស៊ាននិងប្រទេសសមាជិក ទន្ទឹមនឹងនោះសម្ដែងនូវការត្រៀមខ្លួនជាស្រេច​
សហប្រតិបត្តិ​ការមានផលប្រយោជន៍ដូចគ្នាជាមួយអាស៊ាន។ នេះជាការអះអាង
​របស់ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រ​
អង់គ្លេសនិងអៀកឡង់ខាងជើងប្រចាំនៅអាស៊ាន Moazzam Malik ក្នុងពិធីជូន​
សារតាំងជូនអគ្គលេខាធិការអាស៊ានលោក Le Luong Minh នៅទីក្រុង Jakarta
ឥណ្ឌូនេស៊ីនាថ្ងៃទី១៦មករា។

        មុននោះនៅលេខាធិការដ្ឋានអាស៊ាននាថ្ងៃទី១៥មករា ឯកអគ្គរដ្ឋទូត​ដំបូង
​ប្រចាំនៅអាស៊ានរបស់ឥណ្ឌា Suresh Reddy បានជូនសារតាំងជូន​អគ្គលេខាធិការ​
អាស៊ានលោក Le Luong Minh។ ឯកអគ្គរដ្ឋទូត Reddy មាន​បំណងបង្កើនថែម
ទៀតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា។ អគ្គលេខាធិការអាស៊ាន
មានបំណងឥណ្ឌាបន្តជួយឧបត្ថម្ភនិងរួមវិភាគទាន​ក្នុងការខំប្រឹងប្រែងរួមរបស់
អាស៊ានក្នុងដំណើរការកសាងសហគមន៍នាឆ្នាំ​២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ