បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សាយសម្លេងរវាងវៀតណាម និងគុយបា

(VOVWORLD) -នាថ្ងៃទី ១០ មេសា នៅទីក្រុងហាណូយ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky មានជំនួបសន្ទនាជាមួយគណប្រតិភូតំណាងសហគ្រាស វិទ្យុគុយបា ដឹកនាំដោយនាយកតំបន់នៃ វិទ្យុគុយបានៅខេត្ត Mayabeque លោក Yunior Guerra Quiñones។
បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សាយសម្លេងរវាងវៀតណាម និងគុយបា - ảnh 1 បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សាយសម្លេងរវាងវៀតណាម និងគុយបា

     នៅក្នុងជំនួបនេះ ភាគីទាំងពីរបាន ពិភាក្សាអំពីសក្ដានុភាពសហប្រតិបត្តិការ លើវិស័យផ្សាយសម្លេងរវាងវិទ្យុសម្លេងវៀតណាម និង ស្ថាប័នផ្សាយ សម្លេង របស់គុយបា ព្រមទាំងលើក សំណើអំពី វិធីស ហប្រតិបត្តិការថ្មីរវាងភាគីទាំងពីរនាពេលខាងមុខ។ អញ្ជើញថ្លែងមតិនៅទីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានបំណងថា៖ ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរនិយាយរួម និងស្ថាប័នផ្សាយសម្លេង ទូរទស្សន៍នៃប្រទេសទាំងពីរនិយាយដោយឡែកនឹងត្រូវបានបន្តរក្សា និងអភិវឌ្ឍន៍៖

        វៀតណាម និងគុយបាមានចំណងមិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។ មុននេះ នាគ្រាដែលយើងខ្ញុំតស៊ូប្រឆាំងអាមេរិក សង្គ្រោះប្រទេសជាតិនោះ គឺមានកម្មាភិបាលវៀតណាមជាច្រើនរូបត្រូវបានបណ្ដុះបណ្ដាលនៅគុយបាទាំងខាងខ្លឹមសារ បច្ចេកទេសផ្សាយ និងទូរទស្សន៍។ នាខែឧសភាខាងមុខ យើងខ្ញុំនឹងទៅបំពេញទស្សនកិច្ចការងារនៅគុយបា ដើម្បីស្វែងយល់បន្ថែមអំពីសកម្មភាពផ្សាយសម្លេងរបស់ភាគីគុយបា។ យើងខ្ញុំសង្ឃឹមថា ជារៀងរាលឆ្នាំភាគីទាំងពីរនឹងចាត់បញ្ជូនកម្មាភិបាលទៅប្រទេសគ្នាដើម្បីសិក្សារៀនសូត្រ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ