បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគរវាងបណ្ដាសហគ្រាសជប៉ុនជាមួយតំបន់វៀតណាម

បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគរវាងបណ្ដាសហគ្រាសជប៉ុនជាមួយតំបន់វៀតណាម - ảnh 1
បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគរវាងបណ្ដាសហគ្រាសជប៉ុនជាមួយតំបន់វៀតណាម

(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅវៀតណាមរបស់ នាយករដ្ឋ​មន្ត្រីជប៉ុន លោក Shinzo Abe និងភារិយា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ ​មករា​ឆ្នាំ ​២០១៧ 
នាយប់ថ្ងៃទី១៦មករា នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគវៀតណាម 
បានរៀបចំជំនួបពិភាក្សារវាងថ្នាក់ដឹកនាំសហគ្រាសជប៉ុន ជាមួយតំបន់វៀតណាម។
​ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម ​លោក Nguyen
 Van Trung បានសង្កត់ធ្ងន់ទៅលើឱកាស និងសក្ដានុភាព​សហប្រតិ​បត្តិការវិនិយោគរវាងវៀតណាម និងជប៉ុនគឺធំធេងណាស់។ អនុរដ្ឋមន្ត្រីក៏បានសន្យា​បង្កលក្ខណះងាយ
ស្រួលសំរាប់សហគ្រាសជប៉ុន វិនិយោគ និងធ្វើអាជីវកម្មប្រកប​ដោយប្រសិទ្ធភាពនៅ
វៀតណាម។ រីឯ ឧបការីនាយករដ្ឋមន្ត្រីជប៉ុន លោក ​Hiroto Izumi បានអោយដឹងថា៖
 រដ្ឋាភិបាលជប៉ុនស្វាគមន៍បណ្ដាសកម្មភាពផ្លាស់ប្តូរ អភិវឌ្ឍន៍សេដ្ឋកិច្ច រវាងតំបន់
ផ្សេងៗនៃប្រទេសទាំងពីរ និងមានគោលបំណងបន្តជួយឧបត្ថម្ភសកម្មភាពសហប្រ
តិបត្តិការទាំងនេះអោយមានការអភិវឌ្ឍន៍។   លោក ​Hiroto Izumi បានចាត់ទុកថា៖​
នេះជាឱកាសល្អដើម្បីតំបន់ផ្សេងៗនៅវៀតណាមជូនដំណឹងចំពោះសហគ្រាសជប៉ុន
​អំពីសក្ដានុភាព ឧត្តមភាពអភិវឌ្ឍន៍ក៏ដូចជាគោលនយោបាយសុក្រិតបរិយាកាស​
វិនិយោគប្រកបដោយងាយស្រួល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ