បង្កើនការចូលរួមរបស់សហគ្រាស តាមរយៈជំរុញ​ការសន្យា​ធ្វើអាជីវកម្ម​ដោយស្មោះត្រង់

(VOVWORLD) - តំណាងជាង ៧០ នាក់មកពីស្ថាប័នរដ្ឋាភិបាល សហគ្រាស សម្ព័ន្ធសហគ្រាស និងអង្គការសង្គមបាន ផ្តោតលើការផ្លាស់ប្តូរខ្លឹមសារ៖ លើកកម្ពស់ការចូលរួមរបស់សហគ្រាស តាមរយៈកិច្ចសហប្រតិបត្តិការ។
បង្កើនការចូលរួមរបស់សហគ្រាស តាមរយៈជំរុញ​ការសន្យា​ធ្វើអាជីវកម្ម​ដោយស្មោះត្រង់ - ảnh 1បង្កើនការចូលរួមរបស់សហគ្រាស តាមរយៈជំរុញការសន្យាធ្វើអាជីវកម្មដោយស្មោះត្រង់ (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ១៣ ខែវិច្ឆិកា នៅទីក្រុងហាណូយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNDP) ស្ថានទូតអង់គ្លេសប្រចាំទីក្រុងហាណូយ បានសហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) រៀបចំសិក្ខាសាលា ក្រោមប្រធានបទ “បង្កើនការចូលរួមរបស់សហគ្រាស តាមរយៈ ជំរុញការសន្យាធ្វើអាជីវកម្មដោយសុចរិតភាព” ។ តំណាងជាង ៧០ នាក់មកពីស្ថាប័នរដ្ឋាភិបាល សហគ្រាស សម្ព័ន្ធសហគ្រាស និងអង្គការសង្គមបាន ផ្តោតលើការផ្លាស់ប្តូរខ្លឹមសារ៖ លើកកម្ពស់ការចូលរួមរបស់សហគ្រាស តាមរយៈកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ សុចរិតភាពអាជីវកម្ម; ពិភាក្សាលើការអនុវត្តជាក្រុមនីមួយ ដើម្បីផ្តល់នូវគំនិតជួយសមាគមអាជីវកម្មបង្កើតផែនប្រតិបត្តិការក្នុងរយៈពេល ១ ឆ្នាំ សំដៅជំរុញការធ្វើអាជីវកម្មដោយសុចរិតនៅវៀតណាម។

ក្នុងឱកាសនេះលោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោកស្រី Caitlin Wiesen តំណាង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Stephen Taylor ប្រធានផ្នែកនយោបាយ នៃ ស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងហាណូយបានផ្តល់ វិញ្ញាបនបត្រ ដល់សម្ព័ន្ធសហគ្រាសចំនួន ១១ សម្រាប់កិច្ចខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការកសាងវប្បធម៌សុចរិតភាពនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ