បង្កើនការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ានជាមួយដៃគូសន្ទនានានា

បង្កើនការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ានជាមួយដៃគូសន្ទនានានា - ảnh 1
បង្កើនការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ានជាមួយដៃគូសន្ទនានានា

          (VOV)_ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៧ 
​( AEM 47) និងបណ្ដាសន្និសីទទាក់ទិន​នាថ្ងៃទី២៣ សីហា នៅទីក្រុង ​Kuala Lumpur (ម៉ាឡេស៊ី) បានប្រព្រឹត្តទៅបណ្ដាសន្និសីទពិគ្រោះយោបល់ នៃបណ្ដា​រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច អាស៊ានជាមួយដៃគូសន្ទនាផ្សេងៗ ដូចជា៖ ចិន ជប៉ុន ​កូរ៉េខាង
ត្បូង។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក ​Nguyen Cam
Tu បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទលើកនេះ។

ក្នុងសន្និសីទពិគ្រោះយោបល់រវាងបណ្ដារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីក្រ
សួងពារ​ណិជ្ជកម្មចិន ( AEM – MOFCOM ) លើកទី១៤ រដ្ឋមន្ត្រីគ្រប់រូបសុទ្ធ​តែ
ស្វាគមន៍ ការសម្រេចកម្មវិធី ស្ដីពីបែបបទគយ និងជួយឧបត្ថម្ភពាណិជ្ជកម្ម
 ​( CPTF) ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន ( ACFTA ) ។ CPTF 
​នឹងកាត់បន្ថយបែបបទគយ រំដោះទំនិញលឿនជាង តម្លាភាពជាង និងស្ថិរភាព
​ជាង ក្នុងពេលបំពេញបែបបទគយរវាងអាស៊ាននិងចិន។

សន្និសីទពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ាននិងកូរ៉េខាង
ត្បូង (  AEM – ROK ) លើកទី១២ បណ្ដារដ្ឋមន្ត្រីបានអបអរសាទរ ​ការសម្រេច
​និងបានចុះហត្ថលេខាលើពិធីសារ ទី៣ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងពាណិជ្ជ​
កម្ម​សេរី រវាងអាស៊ាននិងកូរ៉ែខាងត្បូង( AKFTA)។

សន្និសីទពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ាននិងជប៉ុន
 ( AEM – METI) លើកទី២១ បណ្ដារដ្ឋមន្ត្រីបានឯកភាពអំពីសេចក្ដីប្រកាស​ 
ថ្នាក់រដ្ឋមន្ត្រី​ អំពីការអនុវត្តគ្រប់គ្រាន់កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុង​
ជ្រោយ​ អាស៊ាន-ជប៉ុន (AJCEP) នឹងបាននាំចេញនាចុងឆ្នាំ២០១៥។

នៅសន្និសីទពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ានជាមួយ
​ចិន កូរ៉េខាងត្បូង និងជប៉ុន ( AEM + 3) លើកទី១៨ បណ្ដារដ្ឋមន្ត្រីបានឯកភាព
​ថាត្រូវបង្កើនការផ្លាស់ប្តូរ និងសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលទាំងបី ដើម្បី
​បង្កលក្ខណះ និងបង្កើនការតភ្ជាប់ពាណិជ្ជកម្ម និងវិនិយោគ អាស៊ាន+៣ ក៏ដូច
ជា បណ្ដាដៃគូសន្ទនាផ្សេងៗទៀតរបស់អាស៊ាន។

          នៅសន្និសីទពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ានជាមួយ​អូស្ត្រាលី និងញូវសេឡែន( AEM – CER ) លើកទី២០ បណ្ដារដ្ឋមន្ត្រីបាន​អបអរ
សាទរ ការអនុវត្តកិច្ចព្រមព្រៀង បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន -អូស្ត្រាលី
 និងញូវសេឡែន ( AANZFTA ) ។

          នៅក្នុងសន្និសីទពិគ្រោះយោបល់ AEM - ឥណ្ឌា លើកទី១២ បណ្ដារដ្ឋមន្ត្រី​ 
បាន​អបអរសាទរ អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងវិនិយោគអាស៊ាន-ឥណ្ឌា ជាមួយ ប្រុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាមនិង​ឥណ្ឌា។
 ទន្ទឹមនឹងនោះ អំពាវនាវអោយអនុម័តកិច្ចព្រមព្រៀងទាំងនេះជាមួយ​ប្រទេស
ផ្សេងៗទៀត ក្នុងអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ