បង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារអាស៊ាន

(VOVWORLD) - រចនាសម្ព័ន្ធនៃការ នាំចេញអង្កររបស់វៀតណាមកំពុងបន្តផ្លាស់ប្តូរតាមទិសដៅបង្កើនប្រភេទអង្ករក្រអូប អង្ករពិសេស អង្ករសគុណភាពខ្ពស់ ជាមួយនឹងតម្លៃលក់ និងតម្លៃបន្ថែមខ្ពស់ជាងមុន។
បង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារអាស៊ាន - ảnh 1ជាយុទ្ធសាស្ត្រ ផ្នែកស្រូវអង្កររបស់វៀតណាមកំពុងកាត់បន្ថយការ ផលិត និងនាំចេញអង្ករសធម្មតាជាបណ្តើរៗ។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី៥ ឧសភា នាយកដ្ឋានពន្លឿនពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជ កម្មវៀត ណាម បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មវិនិយោគ An Giang រៀបចំកិច្ចពិគ្រោះយោបល់អំពីការនាំចេញផលិតផលស្រូវអង្ករទៅកាន់ ទីផ្សារអាស៊ាន ដើម្បីជួយគាំទ្រសហគ្រាសនាំចេញ។
ព័ត៌មាននៅក្នុងកិច្ចពិគ្រោះយោបល់បានឲ្យដឹងថា៖ អង្ករដែលនាំចេញទៅកាន់ ប្រទេស ហ្វីលីពីន និងឥណ្ឌូណេស៊ី ភាគច្រើនជាអង្ករសប្រភេទធម្មតា ដែលលប្រកួត ប្រជែងដោយតម្លៃ។ ជាយុទ្ធសាស្ត្រ ផ្នែកស្រូវអង្កររបស់វៀតណាមកំពុងកាត់បន្ថយការ ផលិត និងនាំចេញអង្ករសធម្មតាជាបណ្តើរៗ។ ក្រៅពីនោះ មុខទំនិញអង្ករវៀតណាមក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារសំខាន់ៗ ផ្សេងទៀតក្នុងអាស៊ាន ដូចជា ម៉ាឡេស៊ី សិង្ហបុរី ឡាវ ប្រ៊ុយណេ... រចនាសម្ព័ន្ធនៃការ នាំចេញអង្កររបស់ វៀតណាមកំពុងបន្តផ្លាស់ប្តូរតាមទិសដៅបង្កើនប្រភេទអង្ករក្រអូប អង្ករពិសេស អង្ករសគុណភាពខ្ពស់ ជាមួយនឹងតម្លៃលក់ និងតម្លៃបន្ថែមខ្ពស់ជាងមុន។
គោលដៅនាំចេញអង្កររបស់វៀតណាមក៏ត្រូវបានកែសម្រួលផងដែរ ដោយនៅឆ្នាំ ២០៣០ គេរំពឹងថានឹងមានត្រឹមតែប្រហែល ៤ លានតោនប៉ុណ្ណោះ។ ដូច្នេះ ដើម្បីលើក កម្ពស់ប្រសិទ្ធភាពនៃការនាំចេញអង្ករទៅកាន់អាស៊ាន ផ្នែកអង្ករត្រូវពិនិត្យមើលឡើង វិញនូវតម្រូវការនាំចូលនៃទីផ្សារនីមួយៗក្នុងអាស៊ាន កំណត់ទីផ្សារដែលប្រើប្រាស់អង្ករ ថ្នាក់ធម្មតា ជាមួយនឹងតម្លៃថោក និងទីផ្សារដែលប្រើប្រាស់អង្ករគុណភាពខ្ពស់។ លើសពីនេះ វៀតណាមត្រូវផ្តោតការយកចិត្តទុកដាក់លើគោលនយោបាយពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសក្នុងតំបន់ ដោយទាញយកផលប្រយោជន៍ពេញលេញពីកិច្ចព្រម ព្រៀង FTA រវាងអាស៊ាន និងដៃគូជុំវិញពិភពលោក; បន្តកែលម្អកម្រិតបច្ចេកវិជ្ជា ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃទំនិញ ហើយផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតផល បង្កើនពាណិជ្ជកម្មសេវាកម្ម និងការវិនិយោគ និងបង្កើនប្រៀបខ្លាំងប្រកួតប្រជែងរបស់ វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ