បង្កើនការយល់ដឹងអំពីវប្បធម៌និងប្រជាជនរវាងវៀតណាមនិងអាមេរិក

(VOVWORLD) -  នាល្ងាចថ្ងៃទី ៨ ខែមិថុនា នៅឯសាកលវិទ្យាល័យ Thai Nguyen  (នៃខេត្ត Thai Nguyen ភាគខាងជើងវៀតណាម) ក្រុមសិល្បៈកងទ័ពអាកាសរបស់អាមេរិក  Final Approach បានជួបប្រាស្រ័យសិល្បៈជាមួយសិស្សជាច្រើនដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Thai Nguyen ផងដែរ។

កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹង អំពីវប្បធម៌និងប្រជាជនរវាងវៀតណាមនិងអាមេរិក បង្កើនចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសបង្កើតឱកាស សម្រាប់ការផ្លាស់ប្តូរដោយផ្ទាល់ រវាងកម្មាភិ បាល សាស្ត្រាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យ Thai Nguyen ជាមួយសមាជិកនៃគណៈប្រតិភូផងដែរ។

បន្ទាប់ពីការជួបប្រាស្រ័យជាមួយនិស្សិតនៃសាកលវិទ្យាល័យ Thai Nguyen មក ក្រុមសិល្បៈកងទ័ពអាកាសអាមេរិកនឹងបន្តកម្មវិធីជួបប្រាស្រ័យនៅខេត្ត Tuyen Quang និងទីក្រុងហាណូយទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ