បង្កើនការអនុវត្តរាល់សកម្មាភាពតាមបទបញ្ញត្តិប្រជាធិបតេយ្យថ្នាក់មូលដ្ឋាន

(VOVWORLD) -សន្និសីទបូកសរុបការកសាងនិងអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យថ្នាក់មូល ដ្ឋានឆ្នាំ ២០១៧បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១១មករា។ 
បង្កើនការអនុវត្តរាល់សកម្មាភាពតាមបទបញ្ញត្តិប្រជាធិបតេយ្យថ្នាក់មូលដ្ឋាន - ảnh 1 លោកស្រី Truong Thi Mai ថ្លែងមតិនៅសន្និសីទ

អញ្ជើញថ្លែងមតិនៅសន្និសីទនេះ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Trương Thị Mai ប្រធាន គណៈកម្មការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកអំពីការអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យ ថ្នាក់មូលដ្ឋាន បានជម្រុញឲ្យមានការកែលំអជីវភាពរស់នៅរបស់ប្រជាជនជាពិសេស ជននៅតំបន់ឆ្ងាយដាច់ស្រយាល តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ រួមជាមួយគ្នា នោះ ទំនាក់ទំនងរវាងបក្ស រដ្ឋ រណសិរ្សមាតុភូមិ អង្គការនយោបាយសង្គមនានា ជាមួយប្រជាជនគប្បីបានពង្រឹងថែមទៀតតាមរយៈបណ្តាជំនួបសន្ទនា។

        នៅក្នុងសន្និសីទនេះគណៈកម្មាធិការបញ្ជាណែនាំបានដាក់ចេញភារកិច្ចសម្រាប់ ឆ្នាំ២០១៨ គឺ បន្តជម្រុញការអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យថ្នាក់មូលដ្ឋានប្រកបដោយ ប្រសិទ្ធភាព។ គណៈកម្មការបញ្ជាណែនាំគប្បីបង្កើនការជួបប្រាស្រ័យនិងជួបសន្ទនា ផ្ទាល់ជាមួយប្រមុខក្រសួង ស្ថាប័ននានា និងជាមួយប្រជាជន ជាពិសេស ពង្រីកនូវ តួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម អង្គការសង្គមនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ