បង្កើនតួនាទីនិងការទទួលខុសត្រូវរបស់សហជីពដើម្បីកំណត់គ្រោះថ្នាក់ការងារ

(VOVWORLD) - នាថ្ងៃទី ៥ ខែឧសភា នៅ ទីក្រុងហូជីមិញ អគ្គសហព័ន្ធការងារវៀតណាម បានរៀបចំសិក្ខាសាលាស្តីពី "តួនាទី និងភារកិច្ចរបស់សហជីពក្នុងការបង្ការ និងការត្រួតពិនិត្យកត្តាហានិភ័យនិងគ្រោះថ្នាក់ដែលអាចប៉ះពាល់អាក្រក់ដល់ទីកន្លែងធ្វើការដើម្បីទប់ស្កាត់ពីគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ"។

សិក្ខាសាលានេះគឺជាឱកាសដើម្បីផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍របស់អ្នកជំនាញនានាក្នុងការការពារនិងទប់ស្កាត់នូវកត្តាគ្រោះថ្នាក់និងហានិភ័យដែលអាចកើតឡើងនៅកន្លែងធ្វើការ។ ម្យ៉ាងទៀតនេះ នេះក៏ជាឱកាសមួយសម្រាប់ សហជីពទូទាំងប្រទេសផ្តោតលើការធ្វើសកម្មភាពជាច្រើនដើម្បីបញ្ជាក់ពីតួនាទី និងការទទួលខុសត្រូវក្នុងការថែទាំនិងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់កម្មករទាំងឡាយផងដែរ។

តំណាងបាលើកឡើងសំណូមពរនិងស្នើអគ្គសហព័ន្ធការងារវៀតណាមបញ្ចូល បន្ថែមនិងធ្វើវិសោធនកម្មនូវបទបញ្ជានានាដើម្បីធានាឱ្យបាននូវសុវត្ថិភាពនិងអនាម័យការងារនៅរោងចក្រ ការដ្ឋានជាដើម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ