បង្កើនថែមទៀតទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា

បង្កើនថែមទៀតទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា - ảnh 1
បង្កើនថែមទៀតទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា (VNP)


        Vovworld-នាព្រឹកថ្ងៃទី២៥សីហានៅទីស្ដីការមជ្ឈឹមគណបក្សប្រជាជន​កម្ពុជា
នៅរាជធានីភ្នំពេញ អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជាលោកទេពងួនបាន​ទទួល​ជួប
គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Nguyen Huy Tang
អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម។ នៅទីនេះលោក Nguyen Huy
Tang បានស្នើរខ្លឹមសារមួយចំនួនសំដៅជំរុញទំនាក់ទំនង​សហប្រតិបត្តិ​ការ​រវាង
បក្សទាំងពីររដ្ឋទាំងពីរអភិវឌ្ឍន៍ដ៏ស៊ីជម្រៅជាក់ស្ដែងនិង​ប្រសិទ្ធិភាពលើគ្រប់វិស័យ។
រីឯលោកទេពងួនមានបំណងថា ភាគីទាំងពីរ​សហការជិតស្និទ្ធិបង្កើនការផ្លាស់ប្តូរ
ព័ត៌មានត្រួតពិនិត្យការលាតត្រដាងអនុវត្ត​ប្រកបដោយប្រសិទ្ធិភាពខ្លឹមសារនៃកិច្ច
ព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ។

        ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅកម្ពុជាគណៈប្រតិភូបានជួបធ្វើការជា​មួយ
គណៈកម្មាធិការសេនាធិការគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំក្រសួង​ការបរទេស
និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ