បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - រុស្ស៊ីតាមទិសដៅយូរអង្វែង ជាក់ស្តែងនិងអាចជឿទុកចិត្តបាន

(VOVWORLD) -  នាថ្ងៃទី ២២ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានទទួលទទួលជួបជាមួយឧត្តមសេនីយ៍ឯក Andrey Valeryevich Kartapolov អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយយោធានៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។

បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - រុស្ស៊ីតាមទិសដៅយូរអង្វែង ជាក់ស្តែងនិងអាចជឿទុកចិត្តបាន - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានទទួលទទួលជួបជាមួយឧត្តមសេនីយ៍ឯក Andrey Valeryevich Kartapolov 

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ឯក Kartapolov បានមានអោយដឹងថា ភាគីរុស្ស៊ីតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយចាត់ទុកនេះជាភារកិច្ចអាទិភាព។ ទន្ទឹមនឹងនេះ លោកបានអះអាងនូវការប្តេជ្ញាចិត្ត គាំទ្រកងទ័ពវៀតណាមលើគ្រប់វិស័យ ព្រមទាំងជឿជាក់ថាកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរនាពេលខាងមុខ នឹងទទួលបានលទ្ធផលល្អប្រសើរជាងដែរ។

អញ្ជើញជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនិងមានប្រសិទ្ធភាពរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការការពារជាតិដើរតួនាទីយ៉ាងសំខាន់ផងដែរ។ ដោយអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដើម្បីគាំទ្រសហព័ន្ធរុស្ស៊ីក្នុងការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ានក៏ដូច ជាចូលរួមក្នុងយន្តការសន្តិសុខក្នុងតំបន់នោះ ឧបនាយករដ្ឋមន្រ្តីបានស្នើថា ក្នុងរយៈពេលខាងមុខនេះ ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិ បត្តិការរយៈពេលវែង ជាក់ស្តែងនិងគួរឱ្យទុកចិត្តលើមូលដ្ឋាននៃកិច្ចព្រមព្រៀងអន្តរ ជាតិទ្វេភាគីដែលភាគីទាំងពីរបានចុះហត្ថលេខាជាស្រាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ