បង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម-កម្ពុជា-ឡាវ

(VOVWORLD) - នាថ្ងៃទី៦ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានអញ្ជើញចូលរួមជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ។ 
បង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម-កម្ពុជា-ឡាវ - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ថ្លែងក្នុងជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ

នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យដ៏សំខាន់ សំដៅពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងរវាងបក្សទាំង ៣ និងប្រជាជននៃប្រទេសទាំង ៣ វៀតណាម-កម្ពុជា-ឡាវក្នុងបរិបទ ដែលស្ថានភាពពិភពលោក និងតំបន់បន្តមានការវិឌ្ឍយ៉ាងស្មុគស្មាញ ហើយបក្សទាំង៣ ប្រទេសទាំង ៣ បានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ក្នុងជំនួបកំពូល  លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោក Thongloun Sisoulith បានឯកភាពគ្នាលើទិសដៅធំៗសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំង ៣ និងប្រទេសទាំង ៣ លើគ្រប់វិស័យនាពេលខាងមុខ។

តាមនោះ ថ្នាក់ដឹកនាំទាំង៣ប្រទេសបានសង្កត់ធ្ងន់ថា ក្នុងបរិបទបច្ចុប្បន្ន បក្សទាំង ៣ និងប្រទេសទាំង ៣ ចាំបាច់ត្រូវបង្កើនសាមគ្គីភាព សម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមក បន្តចាត់ទុកទំនាក់ទំនងរវាងបក្សទាំង ៣ គឺជាទិសដៅស្នូលសម្រាប់ទំនាក់ទំនងទូទៅរវាងប្រទេសទាំង ៣ ; ពង្រឹងសសរស្តម្ភអំពី

ការពារជាតិ-សន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការបរទេស; បង្កើតរបត់លោតផ្លោះក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ទេសចរណ៍ និងកសិកម្ម; ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នរបស់បក្ស និងរដ្ឋ រណសិរ្ស អង្គការប្រជាជន និងមូលដ្ឋាននៃប្រទេសទាំង ៣  ដោយឈរលើមូលដ្ឋានពង្រីកសក្កានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ