បង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងឡាវ


បង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងឡាវ  - ảnh 1
បង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងឡាវ (Image: VNA)

(VOVworld) -  នាថ្ងៃទី ១១ កក្កដា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម
លោកស្រី Dang Thi Ngoc Thinh បានធ្វើជា អធិបតីពិធីទទួលជួបសន្ទនាជាមួយ
សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍ គណៈលេខាមជ្ឈឹមបក្ស
ប្រជាជនបដិវត្តន៍ឡាវ អនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh ដែល
កំពុងមាន ដំណើរទស្សនកិច្ចនៅវៀតណាម។ នាថ្ងៃដដែល លោក Dinh The
Huynh សមាជិកការិយាល័យនយោបាយនិងជា សមាជិកអចិន្ត្រៃយ៍គណៈលេខា
 រួមជាមួយអនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានមាន
ការចរចារជាមួយអនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh។ ក្នុងព្រឹត្តិ
ការណ៍ផ្សេងទៀត ទទួលសេចក្តីអញ្ជើញរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ
 នាយឧត្តមសេនីយ៍ Vilay Lakhamphong ប្រធានអគ្គស្នងការនយោបាយកង
ទ័ពប្រជាជន វៀតណាម នាយឧត្តមសេនីយ៍ Luong Cuong បានទៅបំពេញ
ទស្សនកិច្ចនៅឡាវចាប់ពី​ថ្ងៃទី ១១ ដល់ទី ១៤ កក្កដា។ គោលដៅនៃដំណើ
រទស្សនកិច្ចនេះគឺបង្កើនទំនាក់ទំនងមិត្តភាព ប្រពៃណីសាមគ្គីភាពពិសេស
រវាងវៀតណាមនិងឡាវ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ