បង្កើនទិន្នផលការងារប្រកបដោយប្រសិទ្ធភាពដើម្បីធានាកំណើនចីរភាព

(VOVWORLD) -ចាប់ពីឆ្នាំ២០០៨មក វៀតណាមបានឆ្លងផុតពីកម្រិតផលិតផលសរុបក្នុងស្រុក (GDP) ដែលជាមធ្យមលើមនុស្សម្នាក់១.០០០ដុល្លាអាមេរិកនិងចាប់ផ្តើមឈានចូល កម្រិតប្រទេសមានចំណូលមធ្យម។
បង្កើនទិន្នផលការងារប្រកបដោយប្រសិទ្ធភាពដើម្បីធានាកំណើនចីរភាព - ảnh 1សាស្ត្រាចា្យ Jay Rosengard  (រូបថតៈ Phương Thoa/VOV)

នេះជាកម្រិតសំខាន់និងបើកចេញឱកាសជា ច្រើនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋ កិច្ចក៏ដូចជាដើម្បីវៀតណាមអភិវឌ្ឍ៍ឲ្យក្លាយទៅជាប្រទេសមានចំណូលខ្ពស់នាពេលអនាគត។ ធ្វើការឆ្លើយសំភាសន៍អ្នកយកព័ត៌មាន វិទ្យុសម្លេង វៀតណាម សាស្ត្រាចា្យ Jay Rosengard នៅមហាវិទ្យាល័យ Harvard បានឲ្យដឹងថា៖

        “សម្រាប់វៀតណាម ទី១គឺបង្កើនការវិនិយោគទៅលើមូលដ្ឋានហេដ្ឋារចនា សម្ព័ន្ធ ដូចជា ផ្លូវគមនាគមន៍ កំពង់ផែ ជាដើម ដើម្បីបង្កលក្ខណៈឲ្យសេដ្ឋកិច្ចឯក ជន អភិវឌ្ឍន៍។ ទីពីរគឺ ត្រូវកែលំអយន្តការគ្រប់គ្រងរបស់រដ្ឋាភិបាល បង្កើតឡើងយន្តការ តម្លាភាពមួយនិងបរិស្ថានស្ថិរភាពមួយសម្រាប់វិនិយោគិនបណ្តាក់ទុនយូរអង្វែង។ ទីបី គឺត្រូវវិនិយោគអភិវឌ្ឍន៍ប្រភពធនធានមនុស្សផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ