បង្កើនវិន័យក្នុងការងារកសាងឯកសារច្បាប់

(VOVWORLD) - ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ការសុក្រិតរបៀបរបប គឺជាជំហានលោតផ្លោះ មួយក្នុងចំណោមជំហានលោតផ្លោះយុទ្ធសាស្ត្រទាំង៣។

បង្កើនវិន័យក្នុងការងារកសាងឯកសារច្បាប់ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ២៦ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់រដ្ឋាភិបាលស្តីពីការងារ កសាងច្បាប់ ក្នុងខែកក្កដា ឆ្នាំ ២០២២។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ការសុក្រិតរបៀបរបប គឺជាជំហានលោតផ្លោះ មួយក្នុងចំណោមជំហានលោតផ្លោះយុទ្ធសាស្ត្រទាំង៣។ តាំងពីដើមអាណត្តិមក រដ្ឋា ភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងហើយផ្ដោតសំខាន់លើការងារនេះ។ លោក នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យពិនិត្យឡើងវិញពីការអនុវត្តជាក់ស្ដែង ដើម្បីបំពេញបន្ថែម សុក្រិត បម្រើដល់ការគ្រប់គ្រង និងប្រតិបត្តិការឲ្យកាន់តែល្អជាងមុន។ ទន្ទឹមនឹងនោះ បង្កើនការរឹតបន្តឹងវិន័យក្នុងការកសាងឯកសារច្បាប់; យកចិត្តទុកដាក់លើធនធាន សម្រាប់ការងារកសាងច្បាប់និងឯកសារច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ