បង្កើនសកម្មភាពឃ្លាំមើលរបស់សហគមន៍ចំពោះគម្រោងការណ៍កាត់បន្ថយភាពក្រីក្រ

(VOVworld) - នាថ្ងៃទី១៩ ធ្នូ នៅរដ្ឋធានីហាណូយរបស់វៀតណាម អធិការកិច្ច
រដ្ឋាភិបាលបានសហការជាមួយស្ថានទូតអៀរឡង់ប្រចាំនៅវៀតណាម រៀបចំ
សិក្ខាសាលាអំពីលទ្ធផលនៃការស្រាវជ្រាវ ពិនិត្យមើលសកម្មភាពឃ្លាំមើលរបស់
សហគមន៍ចំពោះគម្រោងការណ៍កាត់បន្ថយភាពក្រីក្រសំដៅបង្ការប្រឆាំងនឹងអំពើ
ពូករលួយ។ការស្រាវជ្រាវត្រូវបានអនុវត្តនៅខេត្តក្រុងចំនួន៤ជាតំណាងនៃតំបន់
នានា តាមនោះអះអាងថាការបង្កើនសកម្មភាពឃ្លាំមើលរបស់សហគមន៍ចំពោះ
ការអនុវត្តបណ្ដាកម្មវិធី គម្រោងការណ៍វិនិយោគ គឺជាការផ្ដួចផ្ដើមគំនិតដ៏ត្រឹមត្រូវ
របស់បក្សនិងរដ្ឋ។ចំពោះគម្រោងការណ៍កាត់បន្ថយភាពក្រីក្រ សកម្មភាពឃ្លាំមើល
របស់សហគមន៍ដើរតួនាទីដ៏សែនសំខាន់ក្នុងការធានាគុណភាពសំណង់ និង
គម្រោងការណ៍។

បង្កើនសកម្មភាពឃ្លាំមើលរបស់សហគមន៍ចំពោះគម្រោងការណ៍កាត់បន្ថយភាពក្រីក្រ - ảnh 1


សិក្ខាសលាបានដាក់សំណើរសំរាប់ស្ថាប័នរដ្ឋមានសមត្ថកិច្ចនានា ធ្វើវិសោធនកម្ម
បំពេញបន្ថែមការកំណត់ច្បាប់ទាក់ទិនដល់សកម្មភាពឃ្លាំមើលការវិនិយោគរបស់
សហគមន៍ ធ្វើវិសោធនកម្មខ្លឹមសារ កម្មវិធី គម្រោងការណ៍កាត់បន្ថយភាពក្រីក្រ
លើកកំពស់ចំណេះដឹងរបស់ប្រជាជនអំពីគោលដៅ ផលប្រយោជន៍នៃគម្រោង
ការណ៍កាត់បន្ថយភាពក្រីក្រនិងអត្ថន័យរបស់សកម្មភាពឃ្លាំមើលការវិនិយោគ
របស់សហគមន៍ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ