បង្កើនសកម្មភាពពាណិជ្ជកម្មវៀតណាម-ហ្វីលីពីន


បង្កើនសកម្មភាពពាណិជ្ជកម្មវៀតណាម-ហ្វីលីពីន - ảnh 1
បង្កើនសកម្មភាពពាណិជ្ជកម្មវៀតណាម-ហ្វីលីពីន (VNP)

        Vovworld-នាថ្ងៃទី១៨សីហាគណៈប្រតិភូអង្គភាពអាជីវកម្មហ្វីលីពីនរួមមាន​
អង្គភាពអាជីវកម្មចំនួន១៥បានចូលរួមពិធីផ្លាស់ប្តូរជាមួយអង្គភាពអាជីវកម្មវៀត
ណាមនៅទីក្រុងហូជីមិញ។ បណ្ដាអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបាន
​ឯកភាព​ថា ឆ្នាំ២០១៥កំពុងបើកចេញឱកាសសហប្រតិបត្តិការជាច្រើនសំរាប់​
អង្គភាព​អាជីវកម្មនៃប្រទេសទាំងពីរ ជាពិសេសគឺសហគមន៍សេដ្ឋកិច្ចអាស៊ាន
​បាន​បង្កើតនាចុងឆ្នាំនេះ។ ហេតុនេះហើយការតភ្ជាប់ពាណិជ្ជកម្មរវាងអង្គភាព
​អាជីវកម្ម​នៃប្រទេសទាំងពីរនឹងរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការ​
ផ្លាស់ប្តូរ​ពាណិជ្ជកម្ម ទន្ទឹមនឹងនោះបង្កលក្ខណៈសំរាប់អង្គភាពអាជីវកម្មនៃភាគី
​ទាំង​ពីរ​ស្វែងរកដៃគូសឹក្សាស្វែងយល់ទីផ្សារ។

        នាបច្ចុប្បន្នប្រភពទុន FDI ពីហ្វីលីពីនចូលមកវៀតណាមប្រមូលផ្ដុំទៅលើ
​វិស័យ​ឧស្សាហកម្មកែច្នៃ បន្ទាប់នោះគឺវិស័យកសិរុក្ខកម្មជលផល។ គិតមកដល់​
ខែមិថុនាកន្លងទៅមានគំរោងការណ៍វិនិយោគចំនួន៧០របស់ហ្វីលីពីននៅខេត្ត​
ក្រុងចំនួន១៦របស់វៀតណាមដោយមានចំនួនទុនវិនិយោគជាង៣០០លានដុល្លារ
អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ