បង្កើនសមត្ថភាពសមាហរណកម្ម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿននិងប្រកបដោយចីរភាព

(VOVWORLD) - កាលពីថ្ងៃទី ៥ ខែកក្កដា រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចចិត្ត មួយស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿន និងប្រកបដោយចីរភាពក្នុងដំណាក់កាល ២០២៣ - ២០៣០។ 

សេចក្ដីសម្រេចចិត្តដាក់ចេញគោលដៅលើកកំពស់កម្រិត និងគុណភាពនៃ សមាហរណកម្មអន្តរជាតិនិយាយរួម និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនិយាយ ដោយឡែក រួមចំណែកយ៉ាងសកម្មក្នុងដំណើរការផ្លាស់ប្តូរគំរូកំណើនតាមទិសដៅ ចីរភាព រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន កៀរគរធនធានសង្គម ជំរុញខ្លាំងការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ; បង្រួញគម្លាតអភិវឌ្ឍន៍រវាងវៀតណាមជាមួយប្រទេសអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។
ដើម្បីសម្រេចបានគោលដៅជាក់លាក់ខាងលើ សេចក្តីសម្រេចចិត្តបានស្នើឡើង ដំណោះស្រាយសំខាន់ៗចំនួន ៥ នោះគឺ៖ ការកែទម្រង់ និងសុក្រិតរបៀបរបប សេដ្ឋកិច្ច; ការកែលំអបរិយាកាសអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង; ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA); ការជំរុញ កំណើនសេដ្ឋកិច្ចក្រោយ Covid-១៩ និងការអភិវឌ្ឍប្រកបដោយចីរភាព; ការធ្វើ សមាហរណកម្មយ៉ាងទូលំទូលាយលើវិស័យវប្បធម៌សង្គម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្តិសុខនិងការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ