បង្កើនហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដែលស្ត្រីធ្វើជាម្ចាស់​នៅវៀតណាម

(VOVWORLD) - កញ្ចប់ជំនួយនេះរួមមាន ទុនកម្ចីចំនួន ៣០ លានដុល្លារអាមេរិកពីប្រភពទុនរបស់ ADB និងប្រាក់កម្ចីរួមផ្សេងៗទៀត ដែលមានទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក ដោយផ្ដោតសំខាន់លើការជួយឧបត្ថម្ភលើរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតាមទីផ្សារទើបលេចចេញថ្មី។
បង្កើនហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដែលស្ត្រីធ្វើជាម្ចាស់​នៅវៀតណាម - ảnh 1បង្កើនហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដែលស្ត្រីធ្វើជាម្ចាស់នៅវៀតណាម។ ប្រភព៖ Vneconmy

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពាណិជ្ជកម្មភាគហ៊ុនប្រៃសនីយ៍ Lien Viet  (LPBank) នាថ្ងៃទី ១២ មិថុនា បានចុះហត្ថលេខាលើកញ្ចប់កម្ចីអាទិភាពរហូតដល់ ៨០ លានដុល្លារអាមេរិក ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដែលស្ត្រីធ្វើជាម្ចាស់នៅវៀតណាម។ កញ្ចប់ជំនួយនេះរួមមាន ទុនកម្ចីចំនួន ៣០ លានដុល្លារអាមេរិកពីប្រភពទុនរបស់ ADB និងប្រាក់កម្ចីរួមផ្សេងៗទៀត ដែលមានទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក ដោយផ្ដោតសំខាន់លើការជួយឧបត្ថម្ភលើរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតាមទីផ្សារទើបលេចចេញថ្មី។ កញ្ចប់ហិរញ្ញវត្ថុនេះនឹងជួយ ធនាគារពាណិជ្ជកម្មភាគហ៊ុនប្រៃសនីយ៍ Lien Viet  (LPBank) បង្កើតផលិតផលថ្មី និងដំណើរការថ្មី ដើម្បីបង្កើនការជួយឧបត្ថម្ភដល់អាជីវកម្មខ្នាតតូច និងមធ្យម ដែលស្ត្រីធ្វើជាម្ចាស់។  អគ្គនាយិការនៃនាយកដ្ឋានជំនាញវិជ្ជាជីវៈវិស័យឯកជននៃ ADB លោកស្រី Suzanne Gabory បានចែករំលែកថា តាមរយៈការផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងសេវាកម្មផ្ដល់ប្រឹក្សាជាក់ស្ដែង ឆ្លើយតបនឹងតម្រូវការ និងទំនាក់ទំនងភាពជាដៃគូរបស់ ADB ជាមួយ LPBank នឹងជួយសហគ្រិនស្ត្រីនៅវៀតណាមពង្រីកកម្លាំងពលំនិងរួមវិភាគទានដល់កំណើនសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ