បង្កើនអំពាវនាវចរចារ កិច្ចសហប្រតិបត្តិការដើម្បីបន្ធូរស្រាលភាពតានតឹងនៅសមុទ្រខាងកើត

បង្កើនអំពាវនាវចរចារ កិច្ចសហប្រតិបត្តិការដើម្បីបន្ធូរស្រាលភាពតានតឹងនៅសមុទ្រខាងកើត - ảnh 1
 បង្កើនអំពាវនាវចរចារ កិច្ចសហប្រតិបត្តិការដើម្បីបន្ធូរស្រាលភាពតានតឹងនៅសមុទ្រខាងកើត

(VOV)_នាថ្ងៃទី១៣និងទី១៤ វិច្ឆិកា សិក្ខាសាលា លើកទី២៥ ស្ដីអំពី៖ទប់​ស្កាត់
​ជំលោះនៅសមុទ្រខាងកើត នៅទីក្រុង Jakarta ឥណ្ឌូនេស៊ី ។ នេះគឺជា​សិក្ខាសាលា​
ប្រចាំឆ្នាំរវាងប្រទេសចំនួន១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចិន និងតៃវ៉ាន់ (ចិន) ចាប់ពី
លើកដំបូងនាឆ្នាំ១៩៩០។ គោលដៅរបស់សិក្ខាសាលាលើកនេះ​គឺ ពិភាក្សានិង
ផ្លាស់ប្តូរ​អំពីគំរោងសហប្រតិបត្តិការ តាមនោះកាត់បន្ថយភាពតានតឹង និងបង្កើន
កិច្ចសហប្រតិបត្តិការសន្ទនាក្នុងតំបន់។

          នៅទីនេះ លោកស្រី Nguyen Minh Nguyet ប្រធានគណៈប្រតិភូ​វៀតណាម​ 
និង​ជា​​អនុប្រធាននាយកដ្ឋានច្បាប់និងអនុសញ្ញាអន្តរជាតិ ក្រសួងការបរទេស​វៀត
ណាម ​បានអោយដឹងថា៖ វៀតណាមអះអាងជាថ្មីម្តងទៀត ថា មានភស្តុ​តាងខាង
គតិយុត្តិនិង​ប្រវត្តិសាស្ត្រ ចំពោះកោះផ្សេងៗនៅសមុទ្រខាងកើត។ វៀតណាមក៏
បានសម្ដែងការ​ព្រួយបារម្ភអំពីស្ថានភាពនាពេលថ្មីៗនេះនៅក្នុងតំបន់ ។ គណៈប្រ
តិភូវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលសកម្មក្នុងកិច្ចប្រជុំនាខែតុលាកន្លង
ទៅ របស់ក្រុមការងារ​រួមអាស៊ាននិងចិន ស្ដីអំពីការអនុវត្តសេចក្ដីប្រកាស ស្ដីពីប្រ
តិបត្តិការរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយភាគីទាំងពីរបន្តពិភាក្សា
កសាងក្រមប្រតិបត្តិ​នៅ​សមុទ្រខាងកើត (COC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ