បង្ការទប់ស្កាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ គ្មានការអនុញ្ញាត (IUU)

(VOVWORLD) - នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យធ្វើការបំភ្លឺយ៉ាងក្បោះ ក្បាយនូវមូលហេតុដែលនៅតែ មានការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មាន ការអនុញ្ញាត។

បង្ការទប់ស្កាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ គ្មានការអនុញ្ញាត (IUU) - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាអធិបតីក្នុងសន្និសីទរវាងនាយករដ្ឋមន្ត្រីជាមួយខេត្តក្រុងជាប់សមុទ្រចំនួន ២៨។ (រូបថត៖ Vu Khuyen/VOV)
នារសៀលថ្ងៃទី១ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទរវាងនាយករដ្ឋមន្ត្រីជាមួយខេត្ត និងទីក្រុងជាប់ សមុទ្រចំនួន ២៨ អំពីការងារបង្ការ ទប់ស្កាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ គ្មានការអនុញ្ញាត (IUU)។ សន្និសីទនេះបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋា ភិបាល នៅរដ្ឋធានីហាណូយ ហើយតភ្ជាប់តាមប្រព័ន្ធវីដេអូទៅកាន់ទីកន្លែងជាង ៦០០ នៅតាមឃុំ សង្កាត់ ទីរួមស្រុក ខេត្ត និងទីក្រុងក្រោមឱវាទមជ្ឈិម។
នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យធ្វើការបំភ្លឺយ៉ាងក្បោះ ក្បាយនូវមូលហេតុដែលនៅតែ មានការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មាន ការអនុញ្ញាត។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គសន្និសីទពិភាក្សា បំភ្លឺមូលហេតុ និងការជំពាក់ជំពិន ដើម្បីមានដំណោះស្រាយឲ្យបានសមស្រប អនុវត្តឲ្យមានប្រសិទ្ធ ភាពនូវការដកកាតលឿង IUU។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការងារនេះគឺដើម្បីផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍ប្រជាជន និងរូបភាពប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ