បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាម និងទួរគីសហប្រតិបត្តការ វិនិយោគ

(VOVWORLD) -នាថ្ងៃទី ២៤ សីហា វេទិកាសហគ្រាសវៀតណាម - ទួរគី បានប្រព្រឹតិ្តទៅនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីទួរគី លោក Binali Yildirim ថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរ សហគ្រាសទួរគីជាង ៧០ និងបណ្ដាសហគ្រាសវៀតណាម។
បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាម និងទួរគីសហប្រតិបត្តការ វិនិយោគ - ảnh 1 បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាម និងទួរគីសហប្រតិបត្តការ វិនិយោគ

នាថ្ងៃទី ២៤ សីហា វេទិកាសហគ្រាសវៀតណាម - ទួរគី បានប្រព្រឹតិ្តទៅនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីទួរគី លោក Binali Yildirim ថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរ សហគ្រាសទួរគីជាង ៧០ និងបណ្ដាសហគ្រាសវៀតណាម។ នៅទីនេះ បណ្ដាសហគ្រិននៃប្រទេសទាំងពីរបានស្នើឲ្យថ្នាក់ដឹកនាំវៀតណាម និងទួរគីបង្កលក្ខណៈងាយស្រួល ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៤ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២០។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា៖

        “វៀតណាមនឹងបន្តកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម បង្កលក្ខណៈងាយស្រួលលើវិស័យពាណិជ្ជកម្ម ហើយគាំពារផលប្រយោជន៍ត្រឹមត្រូវរបស់វិនិយោគិនក្នុង និងក្រៅប្រទេស។ យើងខ្ញុំលើកទឹកចិត្ត និងផ្ដល់អាទិភាពលើការទាក់ទាញការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់ដោយមានការគ្រប់គ្រងទំនើប ជិតស្និទ្ធជាមួយបរិស្ថាន និងបណ្ដាសហគ្រាសដែលត្រៀមខ្លួនជាស្រេចតភ្ជាប់ជាមួយបណ្ដាសហគ្រាសក្នុងប្រទេស”។

រីឯខ្លួនវិញ លោក Binali Yildirim បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ បាននាំទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍ឡើងកំរិតថ្មីមួយទៀត។ នាយករដ្ឋមន្ត្រីទួគីបានថ្លែងយ៉ាងដូច្នេះថា៖

"យើងមិនអាចជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មបានឡើយ ប្រសិនបើមានត្រឹមតែទំនាក់ទំនងរវាងថ្នាក់រដ្ឋាភិបាលបណ្ណោះទេ ពោលគឺត្រូវមានការចួលរួមរបស់សហគ្រាសទៀតផង ក្នុងនោះមានតំណាងសហគ្រាសនៃប្រទេសទាំងពីរនៅក្នុងវេទិការនេះ។ ការងារគម្បីធ្វើគឺធានា ជួយឧបត្ថម្ភសហគ្រាស លើកទឹកចិត្តសហគ្រាស ហើយលុបចោលនូវឧបសគ្គនានា ដែលសហគ្រាសកំពុងប្រឈមមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ