បង្កលក្ខណៈងាយស្រួលឲ្យពលករមានស្នាដៃល្អទទួលបានការលើកដំកើងដ៏សក្តិសម

បង្កលក្ខណៈងាយស្រួលឲ្យពលករមានស្នាដៃល្អទទួលបានការលើកដំកើងដ៏សក្តិសម - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងមតិក្នុងពិធី

(VOVworld)-ការកោតសរសើរដ៏សក្តិសមសម្រាប់សមូហភាពនិងបុគ្គលដែលទទួល
បានស្នាដៃល្អនោះ ជាការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa
 Binh នៅក្នុងសន្និសីទទូទាំងប្រទេសសំដៅបូកសរុបការងារប្រឡងប្រណាំងឆ្នាំ
២០១៦ និងអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០១៧។ នៅទីនេះ លោក Truong Hoa Binh
បាន សំណូមពរថា កិច្ចការប្រឡងប្រណាំងនិងកោតសរសើរក្នុងឆ្នាំ២០១៧គប្បីបង្ករ
លក្ខណៈងាយស្រួលដើម្បីកម្មាភិបាល យុទ្ធជន ភ្នាក់ងារ និងពលករដែលមាន
 ស្នាដៃល្អនោះ ទទួលបានការលើកដំកើងនិងការកោតសរសើរដ៏សក្តិសម ជា
ពិសេសនៅតំបន់ឆ្ងាយដាចស្រយាល់ ព្រំដែន កោះសមុទ្រជាដើម។

        អញ្ជើញចូលរួមនិងវាយតម្លៃអំពីការងារប្រឡងប្រណាំងក្នុងឆ្នាំ២០១៦ អនុប្រ
 ធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យគណៈកម្មាធិការប្រឡងប្រ
ណាំង កោតសរសើរមជ្ឈឹមបន្តអនុវត្តល្អការងារស្រាវជ្រាវ ធ្វើសេនាធិការក្នុងការ
កសាងប្រព័ន្ធឯកសារគតិយុត្ត បង្កើតរបៀងច្បាប់កាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ
សំដៅលើកកំពស់គុណភាពការងារប្រឡងប្រណាំងនិងកោតសរសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ