បង្ហាញការទទួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ APEC

(VOVWORLD) -  ក្នុងឱកាសនេះអនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Minh Vu បានផ្លាស់ប្តូរមតិជាមួយសារព័ត៌មានអំពីគោល បំណងនិងអត្ថន័យនៃកិច្ចប្រជុំក៏ដូចជា ការចូលរួមវិភាគទានរបស់ វៀតណាមចំពោះ APEC។

បង្ហាញការទទួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ APEC - ảnh 1អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Minh Vu (រូបថត៖ Pham Kien/TTXVN)

នាថ្ងៃទី ១៦ ខែកក្កដា ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ក្នុងទម្រង់តាមប្រព័ន្ធអ៊ិនធឺរណែត។ ក្នុងឱកាសនេះអនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Minh Vu បានផ្លាស់ប្តូរមតិជាមួយសារព័ត៌មានអំពីគោលបំណងនិងអត្ថន័យនៃកិច្ចប្រជុំក៏ដូចជា ការចូលរួមវិភាគទានរបស់វៀតណាមចំពោះ APEC។

អនុរដ្ឋមន្រ្តីលោក Nguyen Minh Vu បានឲ្យដឹថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ នៅក្នុងបរិបទនៃការផ្ទុះឡើងជំងឺរាតត្បាតកូវីដ ១៩ និងការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ហើយប៉ះពាល់យ៉ាងជ្រាលជ្រៅនិងពហុទិស លើគ្រប់ទិដ្ឋភាពទាំងសេដ្ឋកិច្ចនិងសង្គមនៃបណ្តាប្រទេស និងខឿនសេដ្ឋកិច្ចដទៃទៀត ប៉ុន្តែ APEC បានបង្ហាញពីភាពម្ចាស់ការ សកម្ម រួមទាំងសមត្ថភាពរបស់ខ្លួនក្នុងការបន្សាំទៅនឹងស្ថានភាពនេះ។

លោកអនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការចូលរួមរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC នេះមានសារៈសំខាន់ណាស់លើគ្រប់វិស័យ។

ទីមួយប្រធានបទនិងខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះ មានលក្ខណៈសមស្របទៅនឹងអាទិភាពនិងក្តីកង្វល់របស់វៀតណាមក៏ដូចជាសេដ្ឋកិច្ចសមាជិក។ នោះគឺជាបញ្ហាអំពីបទពិសោធន៍ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត - ពិសេសគឺការទទួលបានវ៉ាក់សាំង ការស្តារសេដ្ឋកិច្ច ការធានានូវភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់និងវិធានការនានាដើម្បីគាំទ្រដល់ក្រុមដែលជួបការលំបាកក្នុងវិបត្តិនេះ។

ទី ២ ដោយផ្អែកលើទិសដៅនិងដំណោះស្រាយដែលប្រធានរដ្ឋ លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC បានដាក់ចេញ វៀតណាមនឹងអនុវត្តន៍ជាក់ស្តែងរាល់ការប្តេជ្ញាចិត្តទាំងនោះទៅជាសកម្មភាពសហប្រតិបត្តិការ កម្មវិធីសកម្មភាពទាំងបណ្តាញពហុភាគីនៅ APEC ក៏ដូចជាទ្វេភាគី ជាមួយដៃគូយុទ្ធសាស្ត្រ ជាពិសេស ជាមួយនឹងប្រភពធនធាននិងសក្តានុពលទាក់ទងនឹងវ៉ាក់សាំងហិរញ្ញវត្ថុនិងទីផ្សារ។

ទីបីវៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ប្រកបដោយថាមពលនិងបានចូលរួមវិភាគទានវិជ្ជមានដល់ APEC។ ការចូលរួមនិងរួមវិភាគទានយ៉ាងសកម្មរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំ នឹងបង្ហាញពីការទទួលខុសត្រូវ ភាពម្ចាស់ការ  របស់វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការក្នុង APEC ដោយហេតុនេះ ការលើកកម្ពស់បន្ថែមទៀតឋានៈរបស់វៀត ណាម ព្រមទាំងបាន ចូលរួមចំណែកលើកកំពស់តួនាទីនៃវេទិកា APEC ក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ចសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ