បង្ហាញមុខសៀវភៅ “ចក្ខុវិស័យយុទ្ធសាស្ត្រនិងឆន្ទៈឈានឡើងរបស់ប្រជាជាតិ”

(VOVWORLD) - នារសៀលថ្ងៃទី ១៣ មករា នៅទីក្រុងហាណូយ កាសែត Nhan Dan (ប្រជាជន) បានសហការជាមួយគ្រឹះស្ថានបោះពុម្ភនយោបាយការពិតជាតិ ដើម្បីបោះពុម្ពសៀវភៅ “ចក្ខុវិស័យយុទ្ធសាស្ត្រនិងឆន្ទៈឈានឡើងរបស់ប្រជាជាតិ”។ 

សៀវភៅដែលមានកម្រស់ ៥៦០ ទំព័រ ដោយប្រមូលអត្ថបទចំនួន ៣ របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ស្តីពីការត្រៀមរៀបចំ ការរៀបចំ និងការប្រព្រឹត្តិទៅនៃមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ និងមហាសន្និបាតលើកទី ១៣ របស់បក្ស ដោយផ្តល់យោបល់ គំនិតដឹកនាំ និងចក្ខុវិស័យថ្មីប្រកបដោយការចាប់អារម្មណ៍និងក្លៀវក្លារបស់ប្រមុខបក្សនិងរដ្ឋរូបនេះ។ សៀវភៅមួយក្បាលនេះក៏ជ្រើសរើសយកអត្ថបទនិងយោបល់មួយចំនួនរបស់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ អ្នកដឹកនាំ អ្នកគ្រប់គ្រងនិងអ្នកអាននៅទូទាំងប្រទេស សម្រាប់ការវិភាគបំភ្លឺក៏ដូចជាការបង្ហាញពីការស្រុះចិត្តគំនិត  និងការវាយតម្លៃលើខ្លឹមសារនិងគុណតម្លៃ នៃអត្ថបទចំនួន ៣ របស់អគ្គលេខាបក្ស ប្រធានរដ្ឋ ដែលត្រូវបានចុះផ្សាយលើកាសែត Nhan Dan និងប្រព័ន្ធផ្សព្វផ្សាយសាធារណៈផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ