បង្ហាញមុខសហភាពសហករណ៍ប្រើប្រាស់កសិផលសុវត្ថិភាពវៀតណាម

បង្ហាញមុខសហភាពសហករណ៍ប្រើប្រាស់កសិផលសុវត្ថិភាពវៀតណាម - ảnh 1
តំណាងចូលរួមទស្សនាស្ទួង់ទំនិញកសិផល

(VOVworld)-សហភាពសហករណ៍វៀតណាមទើបនឹងរៀបចំពិធីបង្ហាញមុខ សហ
ភាពសហករណ៍ប្រើប្រាស់កសិផលសុវត្ថិភាពវៀតណាម សំដៅកសាងនិងនាំពាណិជ្ជ
សញ្ញាកសិផលសុវត្ថិភាពវៀតណាមទៅដល់អតិថិជនជាតិនិងអន្តរជាតិ។​នៅក្នុងពិធី
នេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោកស្រី Ho Thi Kim Thoa
 បានឲ្យដឹងថា៖

        “ដើម្បីខ្សែសង្វាក់នេះដំណើរការអភិវឌ្ឍន៍និងទទួលបានជោគជ័យនោះ សង្ឃឹម​ថា
អ្នកផលិតរក្សាបានកិត្យានុភាពដើម្បីផលិតចេញនូវផលិតផលធានាបានតម្រូវការ
សុវត្ថិភាពម្ហូបអាហារ។ សហករណ៍ទាំងអស់គប្បីមានការត្រួតពិនិត្យយ៉ាងតឹងរឹងនូវ
 ដំណើរការផលិតកម្មដើម្បីផលិតចេញនូវផលិតផលសុវត្ថិភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ