បច្ចេកវិទ្យា 6G នឹងត្រូវបានធ្វើពាណិជ្ជកម្ម ទូទាំងពិភពលោកនៅឆ្នាំ ២០៣០

(VOVWORLD) - បច្ចេកវិទ្យាទំនាក់ទំនងតាមទូរស័ព្ទចល័តជំនាន់ទី ៦ (6G) នឹងត្រូវបានធ្វើពាណិជ្ជកម្មទូទាំងពិភពលោកនៅឆ្នាំ ២០៣០ ហើយនឹងរួមបញ្ចូលជាមួយកុំព្យួទ័រជឿនលឿន ទិន្នន័យធំ បញ្ញាសិប្បនិម្មិត (AI) និង blockchain ។
បច្ចេកវិទ្យា 6G នឹងត្រូវបានធ្វើពាណិជ្ជកម្ម ទូទាំងពិភពលោកនៅឆ្នាំ ២០៣០ - ảnh 1បច្ចេកវិទ្យា 6G នឹងត្រូវបានធ្វើពាណិជ្ជកម្មទូទាំងពិភពលោកនៅឆ្នាំ ២០៣០  (រូបថត៖ esist.tech)

ក្នុងសៀវភៅសដែលបានចេញផ្សាយនៅថ្ងៃទី ៦ ខែមិថុនា ក្រុមពន្លឿន IMT -2030 (6G) ដែលបានបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ ២០១៩ តាមសំណើររបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានឲ្យដឹងថា បណ្តាញ 6G នឹងអនុវត្តន៍ជាក់ស្ដែងការរួមបញ្ជូលយ៉ាងស៊ីជម្រៅរបស់ពិភពរូបវិទ្យាជាក់ស្ដែង និងពិភព ឌីជីថលនិម្មិត។ យោងតាមសៀវភៅសបានឲ្យដឹងថា អង្គការអន្តរជាតិអំពីបច្ចេកវិទ្យាទូរគមនាគមន៍ 3GPP គ្រោងនឹងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍស្តង់ដារបច្ចេកទេសអន្តរជាតិសម្រាប់បណ្តាញ 6G ក្នុងឆ្នាំ ២០២៥ មុនពេល ធ្វើពាណិជ្ជកម្មនៅឆ្នាំ ២០៣០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ