បញ្ចុះតម្លៃអគ្គីសនីសម្រាប់ប្រជាជននិងសហគ្រាសក្នុងរយៈពេល៣ខែ

(VOVWORLD) - តាមការប៉ាន់ស្មានរបស់ក្រសួងនេះថា ការបញ្ចុះ តម្លៃអគ្គីសនីលើកនេះមានតម្លៃសរុបឡើងដល់ទី១១.០០០ពាន់លានដុង (ស្មើជាង៥០០លានដុល្លាអាមេរិក)។

នារសៀលថ្ងៃទី១២ មេសា ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម បានជូនដំណឹងស្ដីពីការបញ្ចុះតម្លៃអគ្គីសនីសំដៅជួយឧបត្ថម្ភដល់ប្រជាជននិងសហគ្រាសចាប់ពីខែមេសាដល់ខែមិថុនាឆ្នាំ២០២០ដើម្បីប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ តាមការប៉ាន់ស្មានរបស់ក្រសួងនេះថា ការបញ្ចុះ តម្លៃអគ្គីសនីលើកនេះមានតម្លៃសរុបឡើងដល់ទី១១.០០០ពាន់លានដុង (ស្មើជាង៥០០លានដុល្លាអាមេរិក)។ កម្រិតបញ្ចុះតម្លៃនឹងផ្អែកទៅលើ បរិមាណអគ្គីសនីប្រើប្រាស់របស់អតិថិជន។

សម្ព័ន្ធថាមពលអគ្គីសនីវៀតណាមក៏នឹងឥតគិតថ្លៃអគ្គីសនី១០០% សម្រាប់មូលដ្ឋានដាក់នៅដាច់ដោយឡែក ពិនិត្យ ព្យាបាលជំងឺសម្រាប់អ្នក សង្ស័យឆ្លងនិងអ្នកឆ្លងកូវីដ-១៩ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ