បញ្ចូនពលរដ្ឋវៀតណាមពីរុស្ស៊ីឲ្យវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - អ្នកដំណើរទាំងអស់ក៏ត្រូវបានដាក់នៅដាច់ដោយឡែកនិងពិនិត្យសុខភាពតាមបទប្បញ្ញត្តិនៅពេលដែលយន្តហោះបានចុះចត នៅអាកាស យានដ្ឋាន Cam Ranh ផងដែរ។

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ីនិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយអាជ្ញាធររុស្ស៊ី ដើម្បីបញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ ឲ្យវិលត្រឡប់មកប្រទេសវិញ ក្នុងនោះមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា អ្នកមានជំងឺ ស្ត្រីមានផ្ទៃពោះ កម្មករដែលមានទិដ្ឋាការនិងកិច្ចសន្យាការងារបានផុតកំណត់ ហើយនិស្សិតដែលបញ្ចប់ការសិក្សាគ្មានទីស្នាក់នៅដោយសារតែសាលារៀនបិទទ្វារ រួមទាំងករណីមានស្ថានភាពលំបាកពិសេសមួយចំនួនទៀត។ ក្នុងអំឡុងពេលហោះហើរ អ្នកដំណើរនិងក្រុមយន្តហោះទាំងមូល សុទ្ធតែគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការការពារនិងទប់ស្កាត់ជំងឺ។ អ្នកដំណើរទាំងអស់ក៏ត្រូវបានដាក់នៅដាច់ដោយឡែកនិងពិនិត្យសុខភាពតាមបទប្បញ្ញត្តិនៅពេលដែលយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Cam Ranh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ