បញ្ចប់កិច្ចការស៊ើបអង្កេតនៅកន្លែងកើតហេតុករណីយន្តហោះរុស្ស៊ីធ្លាក់នៅអេហ្ស៊ីប


បញ្ចប់កិច្ចការស៊ើបអង្កេតនៅកន្លែងកើតហេតុករណីយន្តហោះរុស្ស៊ីធ្លាក់នៅអេហ្ស៊ីប - ảnh 1
បញ្ចប់កិច្ចការស៊ើបអង្កេតនៅកន្លែងកើតហេតុករណីយន្តហោះរុស្ស៊ីធ្លាក់នៅអេហ្ស៊ីប (CBS)


        Vovworld-នាថ្ងៃទី៣វិច្ឆិការដ្ឋាភិបាលអេហ្ស៊ីបបានបញ្ចប់កិច្ចការស៊ើប​អង្កេត
នៅកន្លែងកើតហេតុករណីយន្តហោះ Airbus A321 មានផ្លាក K9268 របស់​ក្រុមហ៊ុន
Kogalymavia (រុស្ស៊ី) ដែលធ្លាក់នៅឧបទ្វីប Sinai (អេហ្ស៊ីប)នាថ្ងៃទី​៣១តុលាកន្លងទៅ។
យន្តហោះរបស់ក្រសួងស្ថានភាពបន្ទាន់រុស្ស៊ីបាន​បញ្ជូន​សាកសពជនរងគ្រោះពីក្រុង
គែទៅកាន់ក្រុង St Petersburg នាថ្ងៃទី៣វិច្ឆិកា។ នាថ្ងៃ​ដដែលអ្នកជំនាញការចាប់ផ្ដើម
ពិនិត្យនិងវិភាគទិន្នន័យប្រអប់ខ្មៅចំនួន២នៃ​យន្តហោះពោលខាងលើ។ គណៈ
កម្មាធិការស៊ើបអង្កេតឧបទ្ទវហេតុធ្លាក់​យន្តហោះមួយត្រូវបានបង្កើតឡើងដោយមាន
សមាសភាពចូលរួមពីដំណាងរបស់អេហ្ស៊ីប​រុស្ស៊ីបារាំងអាល្លឺម៉ង់ក៏ដូចជាដំណាងមក
ពីអៀកឡង់ ជាកន្លែងដែលយន្តហោះ Airbus A321 មានផ្លាក់ K9268 របស់ក្រុមហ៊ុន
Metrojet ចុះឈ្មោះ។

        យន្តហោះពោលខាងលើត្រូវបានធ្លាក់នៅឧបទ្វិប Sinai នាព្រឹកថ្ងៃទី៣១តុលា
​ខណៈដែលធ្វើដំណើរចេញពីទីក្រុង Sharm El Sheikh នៅភាគខាងត្បូង Sinai (អេហ្ស៊ីប)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ