បញ្ចប់ការចាក់វ៉ាកសាំង ចំនួន ១០០០ ដូសដំបូងនៃដំណាក់កាលសាកល្បងទី៣ សម្រាប់វ៉ាក់សាំងការពារកូវីដ ១៩ Nano Covax

(VOVWORLD) - បណ្ឌិត្យសភាពេទ្យយោធានៃក្រសួងការពារជាតិ នៅថ្ងៃទី ២២ ខែមិថុនា បានឲ្យដឹងថាអង្គភាពស្រាវជ្រាវបានបញ្ចប់ការសាកល្បងចាក់វ៉ាក់សាំង ១០០០ ដូសដំបូងនៃដំណាក់កាលទី ៣ សម្រាប់វ៉ាក់សាំងកូវីដ -១៩ Nano Covax។ 
បញ្ចប់ការចាក់វ៉ាកសាំង ចំនួន ១០០០ ដូសដំបូងនៃដំណាក់កាលសាកល្បងទី៣ សម្រាប់វ៉ាក់សាំងការពារកូវីដ ១៩ Nano Covax - ảnh 1អ្នកស្ម័គ្រចិត្តចាក់សាកល្បងវ៉ាក់សាំង Nano Covax ដំណាក់កាលទី ៣  (រូបថត៖ VOV)

លោកវរសេនីយ៍ទោ សាស្ត្រាចារ្យរង បណ្ឌិត Chu Van Men ប្រធានមជ្ឈមណ្ឌលសាកល្បងគ្លីនិកនិងជីវសាស្ត្រ នៃបណ្ឌិត្យសភាយោធាបានឲ្យដឹងថា បន្ទាប់ពីចាក់ថ្នាំ ១ ដូស  ចំនួន ២៥ មេហ្គាក្រាម (ដូសតែមួយ) សមាជិកស្ម័គ្រចិត្តមានសុខភាពធម្មតា។ បន្ទាប់ពីត្រូវបានរក្សាសុខភាពមក គ្រោងថា នៅថ្ងៃទី ៣០ ខែកក្កដា អ្នកស្ម័គ្រចិត្តទាំងអស់នឹងបញ្ចប់ការយកសំណាកឈាមធ្វើតេស្តិ៍ ដើម្បីវាយតម្លៃសមត្ថភាពក្នុងការបង្កើតភាពស៊ាំ។ តាមគម្រោង នៅពាក់កណ្តាលខែកញ្ញាឆ្នាំ ២០២១ នឹងមានលទ្ធផល ទិន្នន័យអំពីសុវត្ថិភាពនិងភាពស៊ាំ នៅថ្ងៃទី ៤២ បន្ទាប់ពីការចាក់ថ្នាំ (D42) សម្រាប់អ្នកស្ម័គ្រចិត្តចំនួន ១០០០ នាក់។ បន្ទាប់ពីបានចាក់សាកល្បងសម្រាប់មនុស្សចំនួន ១០០០ នាក់ដំបូង ក្នុងដំណាក់កាលទី ៣ នៃការសាកល្បងវ៉ាក់សាំង “Made in Vietnam” បណ្ឌិត្យសភាពេទ្យយោធានឹងបន្តធ្វើតេស្តិ៍លើមនុស្សចំនួន១២.០០០ នាក់។

សូមគូសបញ្ជាក់ថា វ៉ាក់សាំងការពារកូវីដ-១៩ Nano Covax ត្រូវបានក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាឱសថសាស្រ្ត Nanogen អភិវឌ្ឍន៍ចាប់តាំងពីខែឧសភាឆ្នាំ ២០២០។ មុនពេលការសាកល្បងដំណាក់កាលទី ៣ វ៉ាក់សាំងនេះ បានឆ្លងកាត់ការសាកល្បងព្យាបាលចំនួន ២ ដំណាក់កាល គឺដំណាក់កាលទី ១ ចាប់ផ្តើមពីថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២០; ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២១; និងដំណាក់កាលទី ៣ ជាផ្លូវការចាប់ពីថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ