បញ្ចប់សម័យប្រជុំលើកទី៧០នៃគណៈកម្មាធិការច្បាប់អន្តរជាតិ ILC

(VOVWORLD) - សម័យប្រជុំលើកទី៧០នៃគណៈកម្មាធិការច្បាប់អន្តរជាតិ (ILC) ចំណុះអង្គការ សហប្រជាជាតិត្រូវបានរៀបចំឡើងនៅទីក្រុង Geneva (ប្រទេសស្វីស) ចាប់ពី ថ្ងៃទី ២ខែកក្កដា ដល់ថ្ងៃទី១០ខែសីហា ឆ្នាំ២០១៨។
បញ្ចប់សម័យប្រជុំលើកទី៧០នៃគណៈកម្មាធិការច្បាប់អន្តរជាតិ ILC - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាម លោក  Nguyen Hong Thao បានតំណាងឲ្យប្រទេសវៀតណាមក្លាយទៅជាសមាជិក ILC ដំបូងបង្អស់ 

នៅសម័យប្រជុំនេះ គណៈកម្មាធិការបានអនុម័តលើសេចក្តីព្រាងសន្និដ្ឋាន ទាំងស្រុងស្តីពីកិច្ចព្រមព្រៀងនិងភាពជាក់ស្តែងនាពេលខាងមុខ ដែលពាក់ព័ន្ធ នឹងការពន្យល់អនុសញ្ញាអន្តរជាតិនិងការកំណត់ច្បាប់ទំនៀមទំលាប់អន្តរជាតិ រួមទាំងបទអត្ថាធិប្បាយមួយចំនួនភ្ជាប់មកជាមួយផងដែរ។ នេះគឺជាឯកសារធំពីរ ដែល រួម ចំណែកផ្សព្វផ្សាយចេញទៅកាន់បណ្តាប្រទេស និងអ្នកតាក់តែងច្បាប់ យកមកដើម្បី អនុវត្ត។ ដោយមានកិត្តិយសជ្រើសតាំង ជាអនុប្រធានទី២នៃ ILC ឯកអគ្គរដ្ឋទូត វៀតណាម លោក  Nguyen Hong Thao បានតំណាងឲ្យប្រទេសវៀតណាម ក្លាយទៅជាសមាជិក ILC ដំបូងបង្អស់ ហើយបានពង្រីកតួនាទីយ៉ាង សកម្ម រួមវិភាគទានគួរឲ្យកត់សម្គាល់ក្នុងគណៈកម្មាធិការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ