បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមទទួលឯកសារផែនទីអំពីប្រជុំកោះ Hoang Sa និង Truong Sa

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមទទួលឯកសារផែនទីអំពីប្រជុំកោះ Hoang Sa និង Truong Sa - ảnh 1

(VOVworld) - នាព្រឹកថ្ងៃទី២ មីនា នៅរដ្ឋធានីហាណូយ ក្រសួងព័ត៏មាននិងទូរគម
នាគមន៍វៀតណាមបានប្រគល់ក្រមឯកសារផែនទី “Hoang Sa Truong Sa គឺរបស់វៀត
ណាម - ភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត” ជូនបញ្ជាការដ្ឋានកងទ័ព ការពារ
ព្រំដែន។អនុរដ្ឋមន្រ្តីក្រសួងព័ត៏មាននិងទូរគមនាគមន៍លោក Truong Minh Tuan បាន
ប្រគល់ឯកសារ ផែនទីចំនួន១៨០ ជូនបញ្ជាការដ្ឋានកងទ័ព ការពារព្រំដែន។នេះគឺជាក្រមឯកសារដ៏ថ្លៃថ្លាដែលបានប្រមូលផ្ដុំពីប្រភព ឯកសារនានារបស់
បណ្ដាអ្នកស្រាវជ្រាវនៅក្នុងនិងក្រៅប្រទេស។ជាពិសេស ក្នុង នោះមានរាជក្រិត
នៃរាជកាល Nguyen ទាក់ទិនដោយផ្ទាល់ដល់បញ្ហាធ្វើ អាជីវកម្ម គ្រប់គ្រង បញ្ជាក់
និងអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់វៀតណាមអំពី ប្រជុំកោះទាំង២ Hoang Sa
និង Truong Sa ក្រោមរាជកាល Nguyen (ឆ្នាំ១៨០២ ដល់ឆ្នាំ១៩៤៥)។ក្រៅពីនោះ នៅមានឯកសារជាច្រើនដែលបានប្រកាសតាំងពី សតវត្សទី១៧មក ដោយ
លោកខាងលិចនិងប្រទេសចិនខ្លួនឯង បានសឲ្យឃើញ ថា ចិនមិនមាន
អធិបតេយ្យភាពអំពីប្រជុំកោះ Truong Sa និង Hoang Sa ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ