បញ្ជូនពលរដ្ឋវៀតណាមពីសិង្ហបុរីវិលប្រឡប់មកប្រទេសវិញប្រកបដោយជោគជ័យ

(VOVWORLD) - បន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នោះ អ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាព និងធ្វើចត្តាឡីស័កតាមការកំណត់ផងដែរ។

នាថ្ងៃទី ២៥ ខែកក្កដា អាជ្ញាធរចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងក្រុមហ៊ុនអាកាសចរណ៍ VietJet បានសហការជាមួយអាជ្ញាធរសឹង្ហបុរី ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ២៤០ នាក់វិលប្រឡប់មកប្រទេសវិញ។ ក្នុងនោះមាន មនុស្ស ដែលមានអាយុក្រោម ១៨ ឆ្នាំ មនុស្សវ័យចំណាស់ ពលករ និងអ្នកទេសចរជាដើម។

បន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នោះ អ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាព និងធ្វើចត្តាឡីស័កតាមការកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ