បញ្ញវន្តវៀតណាមនៅស្វីសទន្ទឹងរង់ចាំដំណើ​រទស្សកិច្ច​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Pham Minh Chinh

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទៅកាន់ទីក្រុង Davos នឹងជាកម្លាំងចលករក្នុងការស្វែងរកដំណោះស្រាយ ដើម្បីជួយលើកកំពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅវៀតណាម។
បញ្ញវន្តវៀតណាមនៅស្វីសទន្ទឹងរង់ចាំដំណើ​រទស្សកិច្ច​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Pham Minh Chinh - ảnh 1លោកបណ្ឌិត Luu Vinh Toan ប្រធានផ្នែកភាសាធម្មជាតិ (NLP) នៅ Move Digital AG ។ រូបថត៖ លោក ហៀន/Vietnam+

នាថ្ងៃទី ១៦ មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស។ ក្នុងឱកាសនេះ បញ្ញវន្តវៀតណាមជាច្រើន ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសស្វីសបានឲ្យដឹងថា ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ហា ដែលនាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានពិភាក្សានៅក្នុងកិច្ចប្រជុំ។ លោកស្រី Teresa Lien Freiburghaus ដែលកំពុងបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្តន៍ និងសិល្បៈនៅភាគពាយ័ព្យប្រទេសស្វីស មានគោលបំណងថាវៀតណាមពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលក្នុងការបង្រៀន ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទៅកាន់ទីក្រុង Davos នឹងជាកម្លាំងចលករក្នុងការស្វែងរកដំណោះស្រាយ ដើម្បីជួយលើកកំពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅវៀតណាម។

ទន្ទឹមនឹងនោះ លោកបណ្ឌិត Luu Vinh Toan ប្រធានផ្នែកភាសាធម្មជាតិ (NLP) នៅ ក្រុមហ៊ុន Move Digital AG នៅទីក្រុង Zurich បានចាត់ទុកថា ការចូលរួមកិច្ចប្រជុំ Davos គឺជាឱកាសសម្រាប់វៀតណាមទាញយកផលប្រយោជន៍ពីការអភិវឌ្ឍបច្ចេកវិទ្យាក្នុងបណ្តាប្រទេសនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។ យោងតាមលោកបណ្ឌិត Luu Vinh Toan បានឲ្យដឹងថា ក្រុមបញ្ញវន្តវៀតណាមនៅបរទេសមានបទពិសោធន៍ជាច្រើនធ្វើការក្នុងសម្ព័ន្ធក្រុមហ៊ុនធំៗ ហើយត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកក្នុងដំណើរការអភិវឌ្ឍខ្សែសង្វាក់បច្ចេកវិទ្យាថ្មីនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ