បញ្ញវន្តវ័យក្មេងលើកសំណូមពរអំពីគំនិតផ្តួចផ្តើមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃវេទិកាបញ្ញាវ័យក្មេងវៀតណាមសកលលើកទី ២ នាថ្ងៃទី ២៨ ខែវិច្ឆិកា តំណាងទាំងឡាយបានពិភាក្សានិងលើកសំណូមពរស្តីពីដំណោះស្រាយក្នុងការអភិវឌ្ឍធនធានមនុស្សនិងកិច្ចការពារធនធានបរិស្ថាន ដើម្បីទប់ទល់ទៅនឹងការផ្លាស់ប្តូរអាកាសធាតុ។
បញ្ញវន្តវ័យក្មេងលើកសំណូមពរអំពីគំនិតផ្តួចផ្តើមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព - ảnh 1 ទិដ្ឋភាពនៃវេទិកាបញ្ញាវ័យក្មេងវៀតណាមសកលលើកទី ២ (រូបថត៖ vovworld.vn)

ទាំងនេះគឺជាក្រុមបញ្ហាទាន់ហេតុកាណ៍និងមានភាពបន្ទាន់ក្នុងបរិបទដែលការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមត្រូវទាមទារឱ្យមានការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងវេទិកានេះដែរ តំណាងទាំងឡាយក៏បានក៏បានចែករំលែកអំពីគម្រោងការពារធនធានបរិស្ថាន និងទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះ បញ្ហាសក្តានុពលគឺជាការអភិវឌ្ឍថាមពលកកើតឡើងវិញ។ លោក  Nguyen Duy Tam សិក្ខាកាមស្រាវជ្រាវនៅសាកលវិទ្យាល័យបច្ចេកវិទ្យា  Nanyang ប្រទេស   សឹង្ហបុរីបានលើកសំណូមពរថា៖

« រដ្ឋាភិបាលគប្បីផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្ស បើសិនធ្វើបានដូចអញ្ចឹងនោះ ទើបអភិវឌ្ឍប្រកបដោយចីរភាពក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ។ ពីព្រោះថាប្រតិបត្តិការរោងចក្រថាមពលកកើតឡើងវិញត្រូវទាមទារឲ្យមានក្រុមវិស្វករដែលមានសមត្ថភាពខ្ពស់ ដែលមានបំណងចង់ស្វែងរកថាមពលកកើតឡើងវិញពិតប្រាកដ ហើយយើងត្រូវតែយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់អំពីថាមពលកកើតឡើងវិញ រាប់ទាំងការកំណត់គោលនយោបាយខាងបច្ចេកវិទ្យាថ្មីនិងល្អបំផុតផងដែរ។ ក្រៅពីនេះ គប្បីធ្វើសង្គមូបនីយកម្មពីព្រោះថាមពលកកើតឡើងវិញពិតជាចាំបាច់ត្រូវការដើមទុនវិនិយោគពិតប្រាកដ ដើម្បីទាញយកផលប្រយោជន៍ និងការធ្វើអាជិវកម្មនូវសក្តានុពលជាអតិបរមាផងដែរ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ