បញ្ហា Brexit – EU ប្រកាសអាចពន្យារពេលសំរាប់ Brexit

(VOVWORLD) -    ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk កាលពីថ្ងៃទី ២០ ខែមីនាបានប្រកាសថាថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) អាចទទួលយកការពន្យារពេលចំពោះការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ឬហៅថា Brexit ក្នុងរយៈពេលខ្លី ប្រសិនបើសមាជិកសភាអង់គ្លេស មិនអនុម័តលើកិច្ចព្រមព្រៀង «លែងលះ» នោះទេ។
បញ្ហា Brexit – EU ប្រកាសអាចពន្យារពេលសំរាប់ Brexit - ảnh 1 ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានផ្ញើសារលិខិតទៅកាន់ លោក Donald Tusk ដើម្បីស្នើសុំពន្យារពេលសំរាប់មាត្រាទី ៥០ នៃសន្ធិសញ្ញា Lisbon ហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៩ ។ ប្រតិកម្មតបទៅនឹងកាយវិការនេះរបស់លោកស្រី Theresa May នាថ្ងៃដដែលនោះ គណៈកម្មការអឺរ៉ុបបានព្រមានថាការពន្យាពេលចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសរហូតដល់ថ្ងៃទី ៣០ ខែមិថុនា នឹងបង្កឱ្យមាន"ហានិភ័យផ្នែកគតិយុត្តនិងនយោបាយយ៉ាងធ្ងន់ធ្ងរ" ព្រមទាំងអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេសជាសមាជិក EU ឯកភាពលើជម្រើសមួយក្នុងចំណោមជម្រើសទាំងពីរ រួមមានការពន្យារពេល Brexit រហូតដល់ថ្ងៃទី ២៣ ខែឧសភា (ដែលជាថ្ងៃប្រព្រឹត្តទៅការបោះឆ្នោតសភាអឺរ៉ុប) ឬយ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ២០១៩ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ