បញ្ហា Brexit៖ ដំណាក់កាលអន្តរកាលអាចនឹងអូសបន្លាយរយៈពេល២ឆ្នាំទៀត

(VOVWORLD) - យោងតាមកិច្ចព្រមព្រៀងស្តីពីការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស (ដែលត្រូវបានគេស្គាល់ថាជា Brexit) ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រុមប្រឹក្សាអឺរ៉ុប ( EC) ថា៖ ដំណាក់កាលអន្តរកាល Brexit អាចនឹងអូសបន្លាយ ជាថ្មីម្តងទៀតជាមួយនឹងរយៈពេលរហូតដល់ ២ ឆ្នាំ ដែលចាប់ផ្តើមនៅឆ្នាំ  ២០២១ បន្ទាប់ពីដំណាក់កាលអន្តរកាលបច្ចុប្បន្នត្រូវបញ្ចប់។ 
បញ្ហា Brexit៖  ដំណាក់កាលអន្តរកាលអាចនឹងអូសបន្លាយរយៈពេល២ឆ្នាំទៀត - ảnh 1ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក  Donald Tusk   (រូបថតៈ THX/TTXVN)

តាមផែនការ អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបនៅចុងខែមីនាឆ្នាំ ២០១៩ ។ កាលបរិចេទសម្រាប់ដំណាក់កាលអន្តរកាលបច្ចុប្បន្ន ត្រូវបានអូសបន្លាយដល់ថ្ងៃទី ៣១ខែធ្នូឆ្នាំ២០២០។

មុននោះ នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល (នៃប្រទេសបែលហ្ស៊ិក) សមាជិក EU ទាំង២៧ បានអនុម័តលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង Brexit ជាមួយអង់គ្លេស។ មាតិកានៃកិច្ចព្រមព្រៀងនេះ នឹងត្រូវបានពិនិត្យឡើងវិញ សម្រាប់ភាពស្របច្បាប់ចុងក្រោយ ក្នុង រយៈពេលពីរបីថ្ងៃខាងមុខនេះ។ ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker នាថ្ងៃទី២៥ខែវិច្ឆិកា បានអំពាវនាវឲ្យរដ្ឋសភាអង់គ្លេសអនុម័តលើកិច្ចព្រមព្រៀងបឋម ពោលខាងលើ ដោយចាត់ទុកថា នេះជាកិច្ចព្រមព្រៀងតែមួយគត់ដែលអាចកើតមានឡើង។ ចំណែក នាយករដ្ឋមន្ត្រី អង់គ្លេសលោកស្រី Theresa May បានលើកឡើងថា រដ្ឋសភារបស់ខ្លួននឹងបោះឆ្នោតលើកិច្ចព្រមព្រៀងបឋមស្តីពីការដែលអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបមុនថ្ងៃបុណ្យណូអែលឆ្នាំនេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ