បញ្ហា Brexit៖ ថ្នាក់ដឹកនាំ DUP នៅអង់គ្លេសគាំទ្រនាយករដ្ឋមន្រ្តីលោក Boris Johnson

(VOVWORLD) -លោកស្រី Arlene Foster បានអះអាងថា គ្មាននរណាម្នាក់ចង់ឃើញហេដ្ឋារចនាសម្ព័ន្ធដ៏ធំមហិមានៅ តំបន់ព្រំដែនឡើយ ហើយ ត្រូវការភាពច្នៃប្រឌិត និងត្រូវទទួលស្គាលតួនាទីស្របរដ្ឋធម្មនុញ្ញរបស់អៀរឡង់ខាងជើង។
បញ្ហា Brexit៖ ថ្នាក់ដឹកនាំ DUP នៅអង់គ្លេសគាំទ្រនាយករដ្ឋមន្រ្តីលោក Boris Johnson - ảnh 1ថ្នាក់ដឹកនាំគណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ អៀរឡង់ខាងជើង (DUP) លោកស្រី Arlene Foster 

ថ្នាក់ដឹកនាំគណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ អៀរឡង់ខាងជើង (DUP) លោកស្រី Arlene Foster បានសម្តែងការគាំទ្រចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស លោក  Boris Johnson ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ថា នឹងមិនព្រមទទួលការចាកចេញពីសហភាពអឺរ៉ុប (EU) ដោយមានលក្ខខណ្ឌផ្សេងៗនឹងតំបន់ដែនដីនៅសេសសល់របស់ចក្រភពអង់គ្លេស។

នាថ្ងៃទី ២៩ ខែកញ្ញា នៅក្នុងមហាសន្និបាតប្រចាំឆ្នាំនៃគណបក្សអភិរក្សនៅទីក្រុង Manchester លោកស្រី Arlene Foster បានអះអាងថា គ្មាននរណាម្នាក់ចង់ឃើញហេដ្ឋារចនាសម្ព័ន្ធដ៏ធំមហិមានៅ តំបន់ព្រំដែនឡើយ ហើយ ត្រូវការភាពច្នៃប្រឌិត និងត្រូវទទួលស្គាលតួនាទីស្របរដ្ឋធម្មនុញ្ញរបស់អៀរឡង់ខាងជើង។ លោកស្រីក៏បានបង្ហាញសុទិដ្ឋិនិយម និងក្ដីសង្ឃឹមថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក  Boris Johnson អាចចរចាលើកិច្ចព្រមព្រៀងថ្មីមួយ ជាមួយ EU ដែលអាចការពារសកម្មភាពពាណិជ្ជកម្មរបស់អៀរឡង់ខាងជើងជាពិសេសគឺកសិផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ