បញ្ហា Brexit: ទីស្ដីការគណៈរដ្ឋមន្រ្តីអង់គ្លេសដោះស្រាយបញ្ហាភាពខុសគ្នា

(VOVWORLD) -នាថ្ងៃទី ២៣ កុម្ភៈ នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May បានរៀបចំកិច្ចប្រជុំមួយប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋមន្ត្រីជាច្រើនរូបនៃទីស្ដីការគណៈរដ្ឋមន្រ្តីអង់គ្លេស សំដៅពិភាក្សាអំពីបញ្ហាអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅកាត់ថា Brexit ដោយបានឯកភាពលើខ្លឹមសារក្នុងបទសុន្ទរកថានាពេលខាងមុខរបស់លោកស្រីស្ដីពីទំនាក់ទំនងនាពេលអនាគត់រវាងអង់គ្លេស និងសម្ពន្ធភាព។

        

បញ្ហា Brexit: ទីស្ដីការគណៈរដ្ឋមន្រ្តីអង់គ្លេសដោះស្រាយបញ្ហាភាពខុសគ្នា - ảnh 1បញ្ហា Brexit: ទីស្ដីការគណៈរដ្ឋមន្រ្តីអង់គ្លេសដោះស្រាយបញ្ហាភាពខុសគ្នា 

នាថ្ងៃដដែលអ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេសបានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំពោលខាងលើបានប្រព្រឹត្តិទៅក្នុងបរិយាកាស "វិជ្ជមាន" សំដៅដោះស្រាយការខ្វែងគំនិតផ្ទៃក្នុងរដ្ឋាភិបាល ស្ដីពីយុទ្ធសាស្ត្រដែលទាក់ទិននឹងការកសាងទំនាក់ទំនងនាពេលអនាគត អង់គ្លេស - EU។ តាមផែនការ គណៈរដ្ឋមន្ត្រីអង់គ្លេសនឹងធ្វើការពិភាក្សាអំពីផែនការដែលទាក់ទិននឹងកិច្ចប្រជុំជាប្រចាំ និងលោកស្រី May អាចនឹងថ្លែងបទសុន្ទរកថាសំខាន់ៗនាថ្ងៃទី ២ មិនាខាងមុខស្ដីពីបញ្ហាពោលខាងលើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ